ដោយ៖ សហការី
ភ្នំពេញ៖ នៅថ្ងៃទី19 ខែមករា ឆ្នាំ2023 ក្រុមហ៊ុន POINTER Property បានទទួលសិទ្ធិពិសេសជាផ្លូវការពីក្រុមហ៊ុន បុរី ប៉េង ហួត តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូលក់ និងជួលផ្តាច់មុខ គម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23 ។
ពិធីចុះហត្ថលេខានេះត្រូវបានផ្តល់ជាកិត្តិយសដោយវត្តមានរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរគឺ លោក គួរ ម៉េងហួរ នាយករងផ្នែកអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន បុរី ប៉េង ហួត និងលោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន POINTER Property ក៏ដូចជាថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរជាច្រើនរូបផងដែរ។
កម្មវិធីនេះត្រូវបានប្រព្រឹត្តិឡើងនៅទីតាំងការិយាល័យលក់ របស់គម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ដែលស្ថិតនៅចំកណ្តាលគម្រោងដ៏ធំសម្បើមរបស់បុរី ប៉េង ហួត គឺ ហ្គ្រេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធីថ្ងៃនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពនៃការលក់ និងជួលគម្រោងខុនដូ ដឹស្តា ប៉ូឡារីស 23 ទៅកាន់ទីផ្សារអតិថិជនជាតិ និងអន្តរជាតិដែលកំពុងស្វែងរកលំនៅឋានបែបឯកជនភាព ព្រោះថាគម្រោងនេះត្រូវបានបញ្ចប់ការសាងសង់១០០% ហើយអាចចូលស្នាក់នៅបានភ្លាមៗ ជាមួយនឹងតម្លៃសមរម្យ ហើយជនបរទេសក៏អាចក្លាយជាម្ចាស់កម្មសិទ្ធិដោយស្របច្បាប់ ឬជួលស្នាក់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់ ទីតាំងនៅចំកណ្ដាលទីប្រជុំជនអ៊ូអរ មានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប ក៏ដូចជាការប្រឹក្សាយោបល់ទៅដល់អតិថិជនឱ្យកាន់តែទូលំទូលាយ និងងាយស្រួល តាមរយៈក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ POINTER Property។
លោក ងួន ឆាយលាង មានប្រសាសន៍ថា “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមើលឃើញថាខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងមួយ ដែលមានសក្តានុពលខ្លាំង ក្នុងទីផ្សារបច្ចុប្បន្ន។ គម្រោងនេះក៏ទទួលបាននូវទំនុកចិត្តខ្ពស់ ដោយសារត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យ ដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំជឿជាក់ថា គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 នឹងអាចបំពេញនូវតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកឱកាសវិនិយោគ ឬលំនៅដ្ឋានផ្ទាល់ខ្លួន ក្នុងសហគមន៍ដ៏សែនមនោរម្យ ជាមួយនឹងបរិក្ខាដ៏សម្បូរបែប ជាពិសេសទទួលបានទាំងគុណភាព និងតម្លៃដ៏សមរម្យ។
ចំណែកឯលោក គួរ ម៉េងហួរ មានប្រសាសន៍ថា “បុរី ប៉េង ហួត បានឈានជើងចូល ក្នុងវិស័យអចលនទ្រព្យជាង 18 ឆ្នាំ និងបានអភិវឌ្ឍគម្រោងលំនៅឋានបែបទំនើបចម្រុះជាច្រើនរួចមកហើយ មានទាំង ប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដ៏ធំស្កឹមស្កៃ។ មិនតែប៉ុណ្ណោះ គ្រប់គម្រោងរបស់បុរី ប៉េង ហួត សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើផាសុកភាព និងភាពស៊ីវិល័យ នៃការរស់នៅជាមួយបរិស្ថានធម្មជាតិបៃតង ដ៏ស្រស់បំព្រង ហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទពិសេសប្លែកពីគេ ដើម្បីធានាដល់សុវត្ថិភាព ប្រណិតភាព សុខុមាលភាព និងសុភមង្គលគ្រួសាររបស់អតិថិជន។ ដោយឡែក គម្រោងខុនដូ ដឹស្តាប៉ូឡារីស 23 ជាគម្រោងខុនដូទីមួយរបស់ បុរី ប៉េង ហួត ដែលប្រមូលផ្ដុំទៅដោយលក្ខណៈពិសេស និងជីវិតបែបទាន់សម័យមិនខុសពីគម្រោងផ្សេងៗរបស់បុរីយើងដែរ។
ខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន POINTER ជាក្រុមហ៊ុនមួយ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យកម្ពុជា ដូច្នេះទើបពួកយើងបានសម្រេចចិត្តចាប់ដៃសហការជាដៃគូយុទ្ធសាស្ត្រលើផ្នែកលក់និងជួលផ្តាច់មុខលើគម្រោងខុនដូរបស់យើង។ ខ្ញុំជឿជាក់ថា កិច្ចសហការក្នុងភាពភាពជាដៃគូមួយនេះ នឹងផ្ដល់ជូនអតិថិជននូវការប្រឹក្សាយោបល់ និងគុណតម្លៃបន្ថែមកាន់តែច្រើន ដើម្បីក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃនៅគម្រោង ខុនដូ ដឹស្តាប៉ូឡារីស 23 តាមរយៈក្រុមហ៊ុន POINTER ។
គួររម្លឹកថាខុនដូ ដឹស្តាប៉ូឡារីស 23 បានបញ្ជប់ការសាង់សង់ទាំងស្រុង 100% និងមានអតិថិជនចូលរស់នៅបណ្តើរៗច្រើនជាង 60% ហើយ។ លោកអ្នកអាចមើលឃើញពីការរស់នៅដ៏ស៊ីវីល័យ នៃគម្រោងខុនដូមួយនេះ ដោយមានស្កាយបារ ភោជនីយដ្ឋាន និងក្លឹបហាត់ប្រាណនៅជាន់ទី 26 សួនច្បារលើអាកាស ទីធ្លាធម្មជាតិសម្រាប់រត់ហាត់ប្រាណនៅជាន់ទី7 ចំណតយានយន្តទំនើប និងធំទូលាយជាច្រើនជាន់ ក៏ដូចជាមន្ទីរសម្រាកព្យាបាល ឱសថស្ថាន និងហាងលក់ទំនិញគ្រប់ប្រភេទសុទ្ធសឹងតែ នៅក្នុងបរិវេណអគារខុនដូទាំងអស់។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានបំពាក់គ្រឿងសង្ហារឹមពេញមួយយូនីតរួចជាស្រេចតែម្ដង។
តើអ្នកកំពុងស្វែងរកលំនៅដ្ឋានផ្ទាល់ខ្លួនមែនទេ? មានត្រឹមតែ $4,580 (10%) អ្នកអាចចូលរស់នៅឥលូវនេះ ! តម្លៃចាប់ពី $45,800 តែប៉ុណ្ណោះ !
ព័ត៌មានបន្ថែម៖ 092 546 789 / 010 887 336
FB The Star Polaris 23: https://www.facebook.com/condothestarpolaris23
FB Pointer Property: https://www.facebook.com/pointerkh