ដោយ៖ សុផារី
ភ្នំពេញ៖ តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗនៃក្រុងភ្នំពេញនៅឆ្នាំ២០២២មានការប្រែប្រួលអាស្រ័យតាមកម្រិតនៃការអភិវឌ្ឍ និងតម្រូវការនៃការប្រើប្រាស់ដីធ្លីជាក់ស្តែង។
ជាក់ស្តែង តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន PropNex Cambodia បានបង្ហាញពីតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៩ ដែលមានតម្លៃដីខ្ពស់ជាងគេ រួមមាន ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក ជាដើម។
១- ខណ្ឌបឹងកេងកង ៖ ខណ្ឌបឹងកេងកង ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងចំណោមបណ្តាខណ្ឌទាំងអស់របស់រាជធានីភ្នំពេញ។ តម្លៃដីធ្លីនៅក្នុងខណ្ឌមួយនេះមានកម្រិតចន្លោះជិត ៣.០០០ ដល់ ៨.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
២- ខណ្ឌដូនពេញ ៖ ដូនពេញក៏មានតម្លៃដីធ្លីខ្ពស់ប្រហាក់ប្រហែលនឹងខណ្ឌបឹងកេងកងដែរ។ ខណ្ឌនេះតម្លៃដីធ្លី ចន្លោះពី ៣.០០០ ដល់ ៧.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
៣- ខណ្ឌចំការមន ៖ ចំការមន ជាតំបន់អភិវឌ្ឍលើសំណង់អគារខ្ពស់ៗ ដោយអ្នកទិញដីនៅតំបន់នេះ ដែលមានចម្លោះពីជិត ២.០០០ ដល់ជាង៤.៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៤- ខណ្ឌ៧មករា ៖ តម្លៃដីធ្លីខណ្ឌ៧មករាមានចាប់ផ្តើមពីជិត ៣.០០០ ដល់៥.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៥- ខណ្ឌទួលគោក ៖ តម្លៃដីធ្លីនៅក្នុងតំបន់ទួលគោកមានតម្លៃចន្លោះពី២.០០០ ដល់ជិត ៦.០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
៦- ខណ្ឌឫស្សីកែវ ៖ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះ មានចាប់ពីប្រមាណ ១.០០០ រហូតជិតដល់៣.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
៧- ខណ្ឌមានជ័យ ៖ តម្លៃដីធ្លីបានហក់ឡើងជិត១.០០០ ជិតដល់ជាង២.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
៨- ខណ្ឌជ្រោយចង្វា ៖ កំពុងក្លាយជាតំបន់លំនៅឋានថ្មីមួយ តម្លៃដីធ្លីនៅក្នុងខណ្ឌនេះមានតម្លៃរហូត ដល់២.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
៩- ខណ្ឌច្បារអំពៅ ៖ តម្លៃដីធ្លីនៅខណ្ឌច្បារអំពៅមានតម្លៃរហូតដល់ជាង ២.៥០០ដុល្លារអាមេរិក។
១០- ខណ្ឌសែនសុខ ៖ តម្លៃដីធ្លី មានចាប់ពី៥០០ រហូតដល់ ១.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
១១- ខណ្ឌពោធិ៍សែនជ័យ៖ តម្លៃដីធ្លី មានចាប់ពី២០០ រហូតដល់ ១.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
១៣- ខណ្ឌដង្កោ ៖ តម្លៃដីធ្លី មានចាប់ពី២០០ រហូតដល់ ១.០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
១២- ខណ្ឌព្រែកព្នៅ ៖ តម្លៃដីនៅតំបន់នេះមានភាពសមរម្យនៅឡើយ ដោយតំបន់ខ្លះអាចមានតម្លៃរហូតដល់៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ៕