គម្រោងស្ពានពីរខ្សែភ្ជាប់ខេត្តព្រៃវែង ទៅកាន់ខេត្តកំពង់ចាមកំពុង ត្រូវបានសិក្សា

0

ដោយៈ សហការី

កំពង់ចាមៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងសិក្សាលើគម្រោងសាងសង់ស្ពានចំនួនពីរខ្សែ តភ្ជាប់ខេត្តព្រៃវែងមកកាន់ខេត្តកំពង់ចាម។

លោក អ៊ុក ភារៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកវ៉ាស៊ី ណារ៉ុង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយអាជ្ញាធរស្រុកកោះសូទិន ខេត្តកំពង់ចាម និងអាជ្ញាធរស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះសិក្សាទីតាំងស្ថាបនាស្ពានបេតុងទាំង២កន្លែង។

ស្ពានទាំងពីរកន្លែងនោះមានទីតាំង រួមមាន ស្ពានទី១ ភ្ជាប់ពីភូមិព្រែកសណ្តែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានប្រវែង១១០ម៉ែត្រ។

ស្ពានទី២ ភ្ជាប់ពីភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទៅភូមិកំពង់ចំបក់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមានប្រវែង១១០មែត្រ។

អាជ្ញាធរបានស្នើសុំឱ្យអាជ្ញាធរនៅមូលដ្ឋាន ទាំងពីរស្រុក ឃុំ និងភូមិ ចូលរួមសហការ ជាមួយក្រុមការងារក្នុងការសិក្សាផលប៉ះពាល់ និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងពីរស្រុកនេះ ចូលរួមលះបង់ ប្រសិនបើការប៉ះពាល់ ឬខូចខាត ដើម្បីផលប្រយោជន៍រួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here