រដ្ឋបាលក្រុងហុងកុងគ្រោងចំណាយរហូតដល់ទៅ៧៤ពាន់លានដុល្លារ អាមេរិក ដើម្បីសាងសង់កោះសិប្បនិមិត្ត

0

ដោយៈ សុខុម

ហុងកុង: រដ្ឋបាលក្រុងហុងកុង បានប្រាប់ក្រុមសមាជិកសភាកាលពីខែមុនថា ការប៉ាន់ប្រមាណចុងក្រោយបង្អស់ សម្រាប់ការចំណាយលើគម្រោងសាងសង់កោះសិប្បនិមិត្ត ដែលនៅឆ្ងាយពីកោះ Lantau Island បានកើនឡើងពី៦៤ពាន់លានដុល្លារអាមេរិក រហូតដល់ទៅ៧៤ពាន់លានដុល្លារអាមេរិក។

ដោយសារតែគម្រោងខ្នាតយក្សនេះ ត្រូវចំណាយច្រើនមហាសាលបែបនេះ ពេលនេះសង្គមហុងកុង កំពុងតែខ្វែងគំនិតគ្នាយ៉ាងខ្លាំង និងមានការចោទសួរដេញដោលជុំវិញគម្រោងនេះ ហើយពិតជាពិបាកនឹងទាញការសន្និដ្ឋានឱ្យច្បាស់លាស់ អំពីទំហំចំណាយជាក់ស្ដែងខ្លាំងណាស់។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៣០ ខែមករា។

សំណួរសំខាន់ៗមួយចំនួន ត្រូវបានលើកឡើងជុំវិញគម្រោងសាងសង់កោះសិប្បនិមិត្តនេះដូចជា តើគម្រោងសាងសង់កោះសិប្បនិមិត្តនេះ ពិតជាចាំបាច់ទេ? តើបានលុយច្រើនដល់ម៉្លឹងមកពីណា សម្រាប់ការសាងសង់កោះនេះ? ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់លាស់ ពីកាលបរិច្ឆេទចាប់ផ្ដើម និងការបញ្ចប់គម្រោងនេះឡើយនៅពេលនេះ។

ដោយផ្អែកលើនាយកដ្ឋានជំរឿន និងស្ថិតិបង្ហាញថា ចំនួនប្រជាជនហុងកុង ត្រូវបានរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ខណៈពេលបច្ចុប្បន្នពលរដ្ឋជាច្រើន ត្រូវរស់នៅក្នុងអាផាតម៉ិនដ៏តូចចង្អៀត ចំណែកឯថ្លៃឈ្នួលផ្ទះក៏ខ្ពស់ខ្លាំង។

យោងតាមគេហទំព័រ macrotrends.net បង្ហាញថា គិតត្រឹមឆ្នាំ២០២៣ នេះ ប្រជាជនហុងកុង មានចំនួន៧.៤៩១.៦០៩នាក់។

កោះ Lantau Island គឺជាកោះធំបំផុតនៅហុងកុង ហើយហុងកុង ទាំងមូលមានផ្ទៃដីសរុប១.១១០គីឡូម៉ែត្រការ៉េ នេះបើយោងតាមគេហទំ​ព័រ Wikipedia៕  South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here