ស្ពានយោងដោយខ្សែកាបតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅតំបន់ជ្រោយចង្វារគ្រោងបើកដំណើរការមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

0

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការសាងសង់កំពុងពន្លឿន និងត្រៀមបញ្ចប់ ខណៈក្រុមហ៊ុនOCIC គ្រោងបើកដំណើរការស្ពានតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់តំបន់ជ្រោយចង្វារ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

នេះជាស្ពានយោងដោយខ្សែកាប ដំបូងគេនៅរាជធានីភ្នំពេញ ដែលបានសាងសង់ដោយក្រុមហ៊ុនOCIC ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបានពីការជួលដីទីក្រុងរណបជ្រោយចង្វារ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី៣០ មករាថា ការសាងសង់ស្ពាននេះ កំពុងងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ស្របពេលក្រុមហ៊ុន និងរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកដំណើរការនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

លោកបន្តថា “តាមផែនការយើងនឹងបើកដំណើរការ តាមការគ្រោងទុក ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេនោះ”។

បើតាមលោកនីស៊ី ហារ៉ាប្រធានគ្រប់គ្រងគំរោងសាងសង់ស្ពានខាងលើនេះបានឲ្យដឹងថា ស្ពាននេះរៀបចំសាងសង់ជាស្ពានឯកទិស ដោយមានពីរគន្លងទៅ ពីរគន្លងមក ជាមួយនឹងប្រវែងស្ពានសរុប៤៨៣ម៉ែត្រ ទទឹង​ស្ពាន១៥ម៉ែត្រ ជាមួយនឹងល្បឿននសម្រាប់បើកបរយានយន្ត៤០គីឡូ​ម៉ែត្រក្នុងមួយម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here