លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រាប់ពីវិធីវិនិយោគដីធ្លីបានផលចំណេញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដីធ្លីពិតជាមានភាពចំណេញ ប្រសិនជាអ្នកវិនិយោគមានចំណេះដឹង និងវិភាគពីស្ថានភាពទីផ្សារច្បាស់លាស់។

ក្នុងរយៈកាលជាង៣ឆ្នាំ ចាប់តាំងពីកម្ពុជាបានរងគ្រោះ ដោយវិបត្តិកូវីដ១៩  វិស័យអចលនទ្រព្យបានរងគ្រោះយ៉ាងខ្លាំង ក្នុងគ្រាដ៏អាក្រក់មួយនេះ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង  ប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រភេទដីត្រូវបានបែងជា៤ប្រភេទ៖ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន និងដីកសិកម្ម។ លោកបន្តថា ប្រភេទដីនីមួយៗ វាមានចំណុចវិជ្ជមានរៀងៗខ្លួន ប្រសិនបើលោកអ្នកចង់វិនិយោគដី ដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុក សម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។

លោកបន្តថា ចំណែកឯប្រភេទដីទេសចរណ៍ គឺជាប្រភេទដីដែលមានឱកាសវិនិយោគលំដាប់លេខ២ សម្រាប់ធ្វើការវិនិយោគ។ ដីប្រភេទទេស​ចរណ៍ មានឱកាសចំណេញសម្រាប់ខាងវិស័យទេសចរណ៍ ដែលមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរផងដែរ។

លោកឧកញ៉ាគីម ហ៊ាងបានបន្តដោយពន្យល់ថា ដីតំបន់ភ្នំ អាចនឹងឡើងថ្លៃយឺតជាងដីនៅតំបន់ទន្លេ និងសមុទ្រ ព្រោះដីតំបន់ភ្នំមានទំហំធំ មិនងាយចំណេញនោះទេ បើចង់ចំណេញច្រើនគឺត្រូវទិញដីនៅតំបន់ទន្លេ ព្រែក និងតំបន់សមុទ្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here