លោកCooler Tanពន្យល់ពីហេតុផលសំខាន់ៗដែលគួរទិញដីលំហែរពីគំរោងអភិវឌ្ឍន៍ដែលមានការទទួលខុសត្រូវសង្គម

0

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។​

ជាក់ស្តែង“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។​

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនីមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។

លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here