ដោយគង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបនឹងកាន់តំណែងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់អាណត្តិទី២ ឆ្នាំ២០១៩ ២០២១ខាងមុខនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ មករានេះថា លោកមានបំណងលាលែងពីប្រធានសមាគម ដើម្បីជ្រើសរើសប្រធានសមាគមថ្មី ប៉ុន្តែអនុប្រធានសមាគមទាំងអស់ បានស្នើសុំលោកឲ្យកាន់តំណែងជាប្រធានសមាគមមួយ អាណត្តិទៀត ដើម្បីដឹកនាំការងារសមាគម។លោកបន្តថា តាមពិតលក្ខន្តិកៈរបស់សមាគមគឺប្រធានអាចដឹកនាំការងារបានពីរអាណត្តិ ប៉ុន្តែដោយសារលោកមានការងារច្រើនផង ទើបលោកចង់សុំសំរាក តែអនុប្រធានសមាគមមិនព្រម។






