អ្នកជំនាញរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងកំពុងធ្វើពិពិធកម្មគំរោង អភិវឌ្ឍន៍ “ភូមិផ្កាត្រកួន”

0

  ដោយៈ ជេស៊ីកា

       កណ្តាលៈ សិក្សាជំនាញផ្នែកអភិវឌ្ឍន៍ទីក្រុង លោកឌិន សុមេធារិទ្ឋម្ចាស់គំរោងភូមិផ្កាត្រកួន និងជាអ្នកជំនាញក្នុងវិស័យទេសចរណ៍ផងនោះ បាន និងកំពុងប្រែក្លាយរមណីយដ្ឋាននេះ ក្លាយជាផលិតផលទេសចរណ៍ផងដែរ។

ជាមួយនឹងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព ផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថានស្រស់បំព្រង និងបឹងដែលផ្តល់នូវសំណើម ខ្សល់ និងសីតុណ្ហភាពត្រជាក់ លោកឌិន សុមេធារិទ្ឋ កំពុងរៀបចំផែនការបន្ថែម និងធ្វើឡើង ស្របតាមនិយមន្នាការនៃរសនិយមសម័យថ្មី ដោយផ្សារភ្ជាប់អ្នកមានជីវភាពធូរធារនៅទីក្រុង ជាមួយអ្នកជនបទ តាមរយៈការបង្កើតផ្សារសហគមន៍មួយ ដែលអ្នកទីក្រុងអាចទិញបន្លែ ត្រីសាច់ ធម្មជាតិនៅពេលពួកគេវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិ​ន លាងគង់ ដែលបានទៅកំសាន្តនៅតំបន់នេះ នាពេលថ្មីៗនេះបាននិយាយថា “ញាំនំ “កង” ខ្ញុំនឹកឃើញកាលពីស្ថិតក្នុងវ័យកុមារ” ទីកន្លែងនេះ បានធ្វើឲ្យខ្ញុំនឹកឃើញពីជីវិតក្រីក្រនាពេលកុមារភាព ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ។

សម្លឹងទៅកាន់បឹងទឹកថ្លាឆ្វេង មើលឃើញដល់បាតបឹង និងគយគន់ផ្ទះជាជួរ ដែលសាងសង់ឡើងតាមរសនិយមរបស់ម្ចាស់ដីម្នាក់ៗ លោកយិន លាងគង់បានលាន់មាត់ថា “ជីវិតស៊ីវិល័យ តែងតែផ្សារភ្ជាប់ជាមួយធម្មជាតិ” ខ្ញុំស្រម័យចង់បានផ្ទះបែបនេះ ដើម្បីអាចធ្វើឲ្យខ្ញុំនឹកឃើញអនុស្សាវរីយ៍ និងផ្ទះឪពុកខ្ញុំនៅស្រុកកំណើត”។

មែនទែនទៅ រៀងរាលចុងសប្តាហ៍ភូមិផ្កាត្រកួន បានក្លាយជាទីលំហែរ និងសម្រាកកាយរបស់ក្រុមអភិជនមួយក្រុម ដែលស្រលាញ់ជីវិតស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ ប៉ុន្តែជាមួយគ្នានេះ សាធារណៈជនក៏អាចចូលទស្សនា ស្ទូចត្រី អាំងសាច់ បោះតង់ ជិះទូកតូចៗជាមួយកូនៗកំសាន្តបានផងដែរ។

ភូមិផ្កាត្រកួន មានចម្ងាយជាង២០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំ​ពេញ ដែលពេលអនាគតតំបន់នេះ នឹងអាចកាត់ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។ នេះបើយោងតាមផែនការមេអភិវឌ្ឍន៍ដីរបស់រដ្ឋាភិបាល ឆ្នាំ២០២២​ ២០៣៥ ដែលរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា។

កាលពីពេលថ្មីៗនេះ លោកឌិន សុមេធារិទ្ឋ ទើបបង្ហាញគំរោងអភិវឌ្ឍន៍ដ៏ទាក់ទាញមួយទៀត ដែលបានដាក់ឈ្មោះ “ផ្ទះលំហែរកោះទេពនិម្មិត” នាភូមិផ្កាត្រកួន ដែលគំរោងនេះមានទំហំដីប្រមាណ៣ហិកតា។

គំរោងថ្មីនេះ បាននិងកំពុងគិតគូ និងរៀបចំឡើងតាមរសនិយមនៃជីវិតទាន់សម័យ ដោយអ្នកអភិវឌ្ឍន៍នៅតែផ្សារភ្ជាប់សំណង់ “បែបសហសម័យ ជាមួយនឹងធម្មជាតិ ដែលនេះជានិន្នាការរស់នៅបន្សាំ នឹងលក្ខខ័ណ្ឌប្រែប្រួលអាកាសធាតុ។

លោកសាស្រ្តាចារ្យទួល សាភឿនស្ថាបត្យករដ៏ល្បីមួយរូបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ និងបង្ហាញផ្ទះគំរូ នៅលើបណ្តាញទំនាក់ទំនងផ្លូវការរបស់ខ្លួនថា លំនៅដ្ឋានដែលអាចសមស្របសម្រាប់ការរស់នៅ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាលំនៅដ្ឋានដែលផ្សារភ្ជាប់ជាមួយនឹងបរិសស្ថាន ទឹក ដើមឈើ និងបង្អួចធំៗ ដែលអនុញ្ញាត្តឲ្យខ្យល់ចេញចូលគ្រប់គ្រាន់់។

លើសពីនេះ លោកឌិន សុមេធារិទ្ឋ បាននិងកំពុងអភិវឌ្ឍន៍ភូមិផ្កាត្រកួន មិនត្រឹមតែក្នុងបរិបទកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសមស្របនឹងគោលដៅ ប្រែក្លាយតំបន់នេះជាសហគមន៍ថ្មី ដែលមានទាំងរមណីយដ្ឋាន ផ្ទះលំហែរ កន្លែងសម្រាប់សាធារណៈជន និងមានបុរី នៅជាប់នឹងគំរោងនេះ ដែលអ្នកទិញផ្ទះក្នុងគំរោងអាចប្រកបអាជីវកម្ម និងរស់នៅប្រកបដោយផាសុខភាពផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here