ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខ១ ជាបណ្តុំនៃទីលំនៅរបស់បុគ្គលមានទ្រព្យស្តុកស្តម្ភច្រើនជាងគេនៅតំបន់អាស៊ី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ហុងកុងបានឈរនៅលំដាប់កំពូលទី១ ក្នុងចំណោមទីក្រុងអាស៊ីផ្សេងៗទៀត ដែលជាទីតាំងរបស់បុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើន ក្នុងការតាំងទីលំនៅដ្ឋានបឋមរបស់ពួកគេ។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយរបស់ Altrata។

យោងតាមការសិក្សាបានបង្ហាញថា បើគិតជារួមវិញ ចំណាត់ថ្នាក់ទី៣បានធ្លាក់មកលើទីក្រុងហុងកុង ពោលគឺតាមពីក្រោយទីក្រុងញូវយ៉ក ដែលរាប់បញ្ចូលមនុស្សចំនួន២១.៧១៤នាក់ ដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ចំនួន៣០លានដុល្លារជាអ្នករស់នៅ ខណៈទីក្រុងឡុងដ៏ មានបុគ្គលដែលមានទ្រព្យស្តុកស្តម្ភ រស់នៅចំនួន១៥.៩០៧នាក់។

ទោះជាយ៉ាងណាក្តី ការវិវឌ្ឍន៍នយោបាយនាពេលថ្មីៗនេះបានកាត់បន្ថយ នូវភាពទាក់ទាញរបស់ទីក្រុងហុងកុង ចំពោះបណ្តាក្រុមហ៊ុនអន្តរជាតិដែលមិនមែនជាហិរញ្ញវត្ថុ។

ទីក្រុងហុងកុងបាន និងកំពុងទាក់ទាញក្រុមហ៊ុនអន្តរជាតិ និងអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិច្រើន ខណៈទីក្រុងនេះកំពុងព្យាយាមទទួលបានឋានៈរបស់ខ្លួន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនៅតំបន់អាសុីឡើងវិញ បន្ទាប់ពីឆ្លងកាត់រយៈពេល៣ឆ្នាំដ៏លំបាក ដោយសារភាពមិនប្រាកដប្រជាផ្នែកនយោបាយ ជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ជំងឺរាតត្បាត។

ទីក្រុងហុងកុងកំពុង ផ្តល់ជូននូវការលើកទឹកចិត្តមួយចំនួន ដូចជាការបង្វិលសងប្រាក់បន្ថែមលើពន្ធប្រថាប់ត្រា ដែលអ្នកមិនមែនក្នុងស្រុកត្រូវបង់នៅពេលទិញ អចលនទ្រព្យលំនៅដ្ឋានហុងកុង ដរាបណាពួកគេបន្តស្នាក់នៅ ក្នុងទីក្រុងនេះរយៈពេល៧ឆ្នាំ និងទទួលបានលំនៅដ្ឋានអចិន្ត្រៃយ៍។

អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ការផ្តល់ទិដ្ឋាការរយៈពេល២ឆ្នាំថ្មីសម្រាប់បុគ្គល ដែលរកបានប្រាក់មិនតិចជាង២,៥លានដុល្លារហុងកុង(៣១៨.០០០ដុល្លារអាមេរិក) ក្នុងឆ្នាំកន្លងទៅ និងនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យកំពូលទាំង១០០របស់ពិភពលោក ដែលមានបទពិសោធន៍ការងារយ៉ាងតិច៣ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំមុន។

ទន្ទឹមនឹងនោះ ទីក្រុងប៉េកាំងបានវ៉ាដាច់សិង្ហបុរី ជាទីក្រុងនៅអាស៊ីទី២ បន្ទាប់ពីហុងកុង ដែលប្រមូលផ្តុំបុគ្គលមានទ្រព្យច្រើនស្តុកស្តម្ភ ដោយមានអ្នករស់នៅលំដាប់ខ្ពស់ ចំនួន៨.៩២៣នាក់ បើធៀបនឹងប្រទេសសិង្ហបុរីចំនួន៧.៤៧១៕

LEAVE A REPLY

Please enter your comment!
Please enter your name here