ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអនិកជនវិនិយោគទុនកម្ពុជា (OCIC) បាននិងកំពុងសាងសង់ គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើតរាជធានីភ្នំពេញនៃទឹកដីទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។
ការប្រកាសសម្ភោធ និងដាក់លក់គំរោងនេះជាផ្លូវការ បានធ្វើឡើងកាលពីទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមហ៊ុនអាណិកជនវិនិយោគទុនកម្ពុជា(OCIC) បានប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋាន ប្រភេទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។
គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធ ដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួល សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិត ឆ្ងាយក្នុងទីក្រុង។
អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ ប្រភេទ ដូចជា វីឡាកូនកាត់, វីឡាអាជីវកម្ម, វីឡាភ្លោះ, Premium Villas, Premium Gold Villa, អគារពាណិជ្ជកម្ម, Luxury Villa និង Silver Villa ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃសំណង់អគារ។
លោកស្រី តាំង ស៊ុយចាន់ ប្រធានផ្នែកលក់នៃគំរោងចង្វារហ្គាដិនមានប្រសាសន៍ថា គម្រោងជ្រោយចង្វារហ្គាឌិន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន OCIC ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។
គម្រោងជ្រោយចង្វារហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប១៣ ហិកតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ភោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។
លោកម៉េង ចំរើនប្រធានគ្រប់គ្រងគំរោងនេះបានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះ បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីផ្តល់ឲ្យអ្នករស់នៅក្នុងគំរោងនេះ មានផាសុខភាព និងងាយស្រួលក្នុងការធ្វើដំណើរចេញចូល។
លោកបន្តថា “ប្រសិនជាគិតពីទំហំវិនិយោគ ខ្ញុំគិតថាគំរោងនេះចំណាយទុនប្រមាណ៥០លានដុល្លារអាមេរិក”។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៩ ៨២២ ០០៩ និង ០៩៣ ៨២២ ០០៩ ឬសាកសួរព័ត៌មានដោយផ្ទាល់នៅការិយាល័យលក់ ដែលមានអាសយដ្ឋានស្ថិតនៅ៖ វិថីអភិវឌ្ឍន៍ ភូមិដើមគរ ទីក្រុងរណបជ្រោយចង្វារ៕