អ្នកជំនាញនិងអភិវឌ្ឍន៍អន្តរជាតិៈកម្ពុជាមានសក្តានុពលជាច្រើនដែលបន្តជម្រុញការរីកចម្រើនអចលនទ្រព្យរយៈពេលវែង

0

ដោយៈ ជេស៊ីកា

    ភ្នំពេញៈ អ្នកអ្នកអភិវឌ្ឍន៍ និងជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមើលឃើញសក្តានុពលសំខាន់ៗច្រើន ដែលធ្វើឲ្យវិស័យនេះ​នឹងរីកចម្រើនរយៈពេលវែងបន្តទៀត។

ជាអ្នកអភិវឌ្ឍន៍គំរោងដ៏ធំមួយ នៅភាគខាងត្បូងរាជធានីភ្នំពេញ លោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុនUrban Hub ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងខុនដូUrban Villageបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការរីកចម្រើនវិស័យអចលនទ្រព្យកម្ពុជា នឹងមានរយៈពេលវែងបន្តទៀត ជាមួយនឹងភាពធន់ ស្របពេលអតិថិជន អាចមើលឃើញកាន់តែច្បាស់ពីក្រុមហ៊ុន ដែលមានមូលដ្ឋានរ៉ឹងមាំក្នុងទីផ្សារ នៅក្នុងអំឡុងពេលមានវិបត្តិ។

លោកបន្តថា “វិស័យនេះនឹងរីកចម្រើនបន្តទៀត ដោយសារកម្ពុជា ជាប្រទេសមានកំនើ​នសេដ្ឋកិច្ចឈានមុខមួយ ក្នុងតំបន់អាស៊ាន ជាតំបន់មួយ ដែលមា​នសេដ្ឋកិច្ចលូតលាស់លឿនជាងគេ នៅក្នុងពិភពលោក”។ លោកបន្តថា “អត្រាមនុស្សវ័យក្មេង កំណើនប្រជាសាស្រ្ត១,២ភាគរយក្នុងមួយឆ្នាំ ជាអត្រាខ្ពស់ជាងគេក្នុងតំបន់អាស៊ាន”។

លោកបណ្ឌិតBen Liបានបន្តថា ជាមួយនឹងទីផ្សារកំពុងរីកចម្រើន ស្របពេលសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរយៈពេលវែង បានធ្វើឲ្យកម្ពុជា ទាក់ទាញលំហូរទុនវិនិយោគពីបរទេស ពិសេសផលចំណេញពីការវិនិយោគនៅទីនេះ ខ្ពស់ជាងគេធៀបជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន។

លោកបន្តថា “អ្នកមានធនធាន គួរតែផ្តោតលើការវិនិយោគអចលនទ្រព្យ ដោយសារផលចំណេញនៅទីនេះ នៅតែមានសក្តានុពល”។

ជាមួយគ្នាន អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការរីកចម្រើនវិស័យអចលនទ្រព្យ នៅកម្ពុជាបាននិងកំពុងដើរទៅរកលំអាន ដែលមានសុខភាពល្អប្រសើរជាងមុន ពិសេសអចលនទ្រព្យបែបឧស្សាហកម្ម បដិសណ្ឋារកិច្ច កសិកម្មនឹងមានការរគីមចម្រើនខ្លាំង​នាពេលខាងមុខ។

អ្នកស្រីបន្តថា “ពិតហើយផលចំណេញពីការវិនិយោគខ្ពស់ គឺជាឈ្នួនដ៏សំខាន់ ដែលកម្ពុជានៅតែស្ថិតក្នុង ក្រសែភ្នែករបស់អ្នកវិនិយោគអន្តរជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here