ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងឋានសួគ៌លំហែរ ដែលបាននិងកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម និងផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ពីរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។
ជាមួយនឹងគំរោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ សាងសង់អាងទឹកកំសាន្ត ដាំផ្កាលឿងរាជប្រមាណ២០០០ដើម និងសួនកំសាន្តជាច្រើនទៀត បានធ្វើឲ្យគំរោងនេះកាន់តែលេចត្រដែត ជាមួយទេសភាពជើងភ្នំដ៏ខៀវស្រងាត់ និងវែងអន្លាយ។
ប្រធានផ្នែកទីផ្សារគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១០ មិនានេះថា មួយរយៈចុងក្រោយនេះ គំរោងឋានសួគ៌លំហែរទទួលបាន ការចាប់អារម្មណ៍ច្រើនពីសាធារណៈជន ពិសេសអតិថិជនមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។
លោកបន្តថា អ្វីជាមូលហេតុនៃភាពទាក់ទាញនេះ គឺដោយសារកត្តាមួយចំនួនដូចជា ទី១ អ្នកអភិវឌ្ឍន៍មានកេរ្ត៍ឈ្មោះល្អ និងទទួលបានការទុកចិត្តពីអតិថិជន ទី២ ជាគំរោងអភិវឌ្ឍន័ពិតប្រាកដ តាមផែនការមេ មិនមែនមានរូបភាពតែក្នុងវីដេអូ3Dនោះទេ ទី៣ គំរោងនេះ ជាគំរោងដែលស្អាត មានទេសភាពជើងភ្នំខៀវស្រងាត់ និងតំបន់លំហែរកាយធំៗព័ទ្ឋជុំវិញ និងទី៤ គំរោងមានភាពបត់បែនលើការបបង់ប្រាក់ និងបង់ប្រាក់តិចក្នុងមួយខែ។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍គំរោងរបស់យើងផ្តោតលើផលប្រយោជន៍អតិថិជន ដោយយើងអភិវឌ្ឍន័ពិត និងធ្វើពិតតាមក្តីស្រម័យរបស់អតិថិជន ព្រោះយើងអភិវឌ្ឍន៍ដីលំហែរពិតប្រាកដ មិនមែនដីគ្រាន់តែបោះបង្គោលចោលនោះទេ។
លោកបន្តថា “យើងផ្តល់លក្ខខ័ណ្ឌបង់ប្រាក់តិច គឺចង់ឲ្យប្រជាជនខ្មែរមានលទ្ឋភាព ទទួលបានដីលំហែរពិតប្រាកដ ព្រោះបច្ចុប្បន្នក្រៅពីការហូបចុក ប្រជាជនយើងត្រូវការលំហែរ”៕