លោកCooler Tanនិងទស្សនវិស័យនៃការអភិវឌ្ឈន៍ដីលំហែរ

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មានប្រវត្តិជាអ្នករកស៊ីផ្នែកភស្តុភារកម្ម និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា លោកCooler Tanតែងតែបានចេញដើរទៅកាន់បរទេស ជាមួយនឹងការសិក្សាស្វែងយល់ ពីទស្សនវិស័យនៃការអភិវឌ្ឍន៍សកល និងអ្វីជាតម្រូវការរបស់ប្រជាពលរដ្ឋ។

       នៅពេលសេដ្ឋកិច្ចរីកចម្រើន អំណាចនៃការទិញបានកើនឡើងជាស្វ័យប្រវត្តិ វាជាមូលដ្ឋាននៃការសម្រេចចិត្តរបស់លោក ប្រឡូកចូលក្នុងវិស័យនេះ។

       លោកបានថ្លែងកាលពីពេលថ្មីៗនេះថា កាលពីមុនប្រជាពលរដ្ឋត្រូវការតែរបស់ញាំ និងផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគាត់មានអាហារមានផ្ទះស្នាក់នៅ ហេតុនេះពួកគេត្រូវការផ្ទះលំហែរមួយទៀត បន្ទាប់ពីពួកគេសំរាកពីការងារ។

       ទោះទីផ្សារដីឡូត៍ជាច្រើនបានជួបបញ្ហាក្តី ប៉ុន្តែលោកCooler Tanមិនមាន​បញ្ហានោះទេ ដោយសារលោកអភិវឌ្ឍន៍ពិត ធ្វើឡើងស្របតាមរសនិយម នឹងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះលោកអភិវឌ្ឍន៍មិនត្រឹមតែបោះបង្គោលដីចោល និងមានប្លង់តែក្នុង3Dនោះទេ ប៉ុន្តែលោកធ្វើពិត និងរៀបចំផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងជាការអភិវឌ្ឍន៍ដោយចីរភាព។

ជាក់ស្តែងគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកោងកាង លោកបានបោះទុនយ៉ាងច្រើនរហូតដល់១លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ឋ​នានា ដូចជាការដាំដើមដូងជាង៤០០ដើម ស្ពានប្រវែងជិត២គីឡួម៉ែត្រ ជីកព្រែក រៀបចំសួនច្បារជាដើម។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានបន្តថា ដីលំហែរជាប់សមុទ្រក្រុងកែបនេះ បាននិងកំពុងអភិវឌ្ឍន៍អត់ឈប់ឈរ។ លោកបន្តថា យើងកំពុងធ្វើសកម្មភាពចាក់ដី បំពេញបន្ថែមក្នុងគម្រោង ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ឲ្យកាន់តែឆាប់រហ័ស។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះស។

លោកCooler Tanបានបញ្ជាក់ថា គំរោងឆ្នេរសមុទ្រកោងកាង ជាគំរោងដែលមានប្រណីតភាព និងជាគំរោងដែលបានចំណាយទុនវិនិយោគច្រើនជាងគេ ធៀបនឹងគំរោងមុនៗរបស់លោក ដោយសារការអភិវឌ្ឍន៍របស់​យើងធ្វើឡើង ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here