គំរោងអភិវឌ្ឍន៍រមណីយដ្ឋានភូមិផ្កាត្រកួនកំពុងរៀបចំទីលាន កីឡាដ៏ធំមួយ

0

 

       ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាមួយផែនការយុទ្ឋសាស្រ្ត និងរៀ​បចំផែនការមេប្រក​ប​ដោយចក្ខុវិស័យ អ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួន បាននិងកំពុងបញ្ចប់ជាបណ្តើរៗ​នូ​វកីឡាដ្ឋាន ដែលគ្របដណ្តប់លើផ្ទៃដីជិត៥ហិកតា។

ការអភិវឌ្ឍន៍ដោយឈរលើគោលការណ៍បរិស្ថាន ផ្សារភ្ជាប់រវាងសហគមន៍ ធម្មជាតិ និងរចនាបទលំនៅដ្ឋានបែបសហសម័យ ឆ្លុះជាមួយផ្ទៃបឹងដ៏ធំ បាននិងកំពុងធ្វើឲ្យគម្រោងអភិវឌ្ឍន៍នេះ ទាក់ទាញអ្នកស្វែងរកការសំរាកលំហែរ នៅក្នុងពេលវេលាចុងសប្តាហ៍ និងការ​សំរាកពីការងារយ៉ាងច្រើន និងកំពុងក្លាយជាផលិតផលដ៏ទាក់ទាញមួយ។

លោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានមានប្រសាសន៍ឲ្យដឹងកាលពីចុងវសប្តាហ៍មុនថា ទំហំដីដែលយើងបាននិងកំពុងគ្រប់គ្រងបានកើនឡើង ដែលធ្វើឲ្យការរៀបចំបែបផែន និងប្លង់អភិវឌ្ឍកាន់តែមានភាពងាយស្រួល។ ជាក់ស្តែងក្រុមហ៊ុនកំពុងរៀបចំទីលានកីឡាដ៏ធំមួយ ដែលមានតារាងបាល់ទះ បាល់ទាត់ តេនីស្ត ដើម្បីឲ្យអ្នកទិញដី និងអ្នកសាងសង់ផ្ទះលំហែរនៅទីនេះ មានកន្លែងលេងកីឡា និងហាត់ប្រាណដើម្បីសុខភាព។

លោកបន្តថា “ទស្សនវិស័យរបស់ខ្ញុំ ចង់អភិវឌ្ឍន៍គំរោងនេះស្របតាមស្តង់ដាអន្តរជាតិ ដើម្បីអាចឲ្យអ្នកមានធនធានមានទីកន្លែងលំហែរ និងសំរាកកាយ”។ លោកបន្តថា “គំរោងនេះ បាននិងកំពុងលក់អស់ប្រមាណ១០០ហិកតាហើយ និងមានអ្នកមកសាងសង់ផ្ទះលំហែរចុងសប្តាហ៍រាប់រយគ្រួសារផងដែរ”។

លោកឌិន សុមេធារិទ្ឋបានបន្តទៀតថា អតិថិជនចាប់អារម្មណ៍អាចទិញដីនៅទីនេះ ក្នុងតម្លៃសមរម្យ និងអាចជ្រើសរើសទីតាំងដីតាមដែលពួកគាត់ចង់បាន និងមានតម្លៃទាបឬខ្ពស់ អាស្រ័យលើទីតាំងដី ដែលជាប់ទំហំបឹងតូចឬធំ។

គំរោងនេះ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល និងមានចម្ងាយជាង២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here