ដោយៈ ជេស៊ីកា
កណ្តាលៈ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការចាប់អារម្មណ៍គំរោងអភិវឌ្ឍន៍ភូមិ “ផ្កាត្រកួន”។
លោកឌិន សុមេធារិទ្ឋ ជាអ្នកអភិវឌ្ឍន៍គំរោងភូមិផ្កាត្រកួនបានបង្ហោះសារ និងរូបភាពមួយចំនួន ដោយលោកលើកឡើងថា “ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកជំទាវ និងសហការីបានអញ្ជើញពិសារអាហារថ្ងៃត្រង់ នៅភូមិផ្កាត្រកួន។
-->

ភូមិផ្កាត្រកួន បាននិងកំពុងទាក់ទាញ ចំណាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាពលរដ្ឋទូទៅ ក៏ដូចជា ថ្នាក់ដឹកនាំស្ថាប័នជាច្រើន ដែលបានទិញដីក្នុងគំរោងនេះ ដែលបច្ចុប្បន្នភូមិផ្កាត្រកួនបាន ពង្រីកផ្ទៃដីបានប្រមាណ២០០ហិកតា។
ទស្សនទាននៃការអភិវឌ្ឍន៍ភូមិផ្កាត្រកួន ត្រូវបានឌីសាញនិងរៀបចំឡើងដោយលោកឌិន សុមេធារិទ្ឋ ដែលលោកធ្លាប់បានសិក្សាពីផែនការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងនៅប្រទេសថៃ។

គំរោងភូមិផ្កាត្រកួន បាននិងកំពុងអភិវឌ្ឍន៍ចម្រុះ ជាមួយផ្ទះលំហែរ ជាប់មាត់បឹង ទីលានកីឡា ផ្សារសហគមន៍ កន្លែងអុំទូកកាយ៉ាក់ ទីតាំងសម្រាប់ស្ទូចត្រីកំសាន្ត ហាងកាហ្វេជាដើម។
ភូមិផ្កាត្រកួន មានដីលំហែរកាយ ដែលមានទំហំចាប់ពី១៥គុណនឹង២៥ម៉ែត្រ និងធំជាងនេះ ជាមួយនឹងតម្លៃប្រែប្រួលអាស្រ័យលើភូមិសាស្រ្តនិមួយៗ៕
