ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រៅពីស្ពានអាកាដសចំនួន៤ ដែលមានប្រវែង១០០០ម៉ែត្រ ស្ពានឆ្លងកាត់ទន្លេបាសាក់មួយទៀត នឹងត្រូវសាងសង់ឡើង ដោយវានឹងជាស្ពានមានទំហំធំជាងគេជាលើកដំបូងនៅកម្ពុជា។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកសម្ភោធការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣កាលពីថ្ងៃទី១៤ មករាកន្លងមកថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ដែលមានប្រវែងសរុបជាង៥០គីឡូម៉ែត្រនេះមានស្ពានអាកាសចំនួន៥ គឺស្ពានអាកាសឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលមានប្រវែងសរុប១០០០ម៉ែត្រ និងស្ពានឆ្លងកាត់កោះអន្លង់ចិនពីរកន្លែង ដែលមានប្រវែងសរុប៩៩៦ម៉ែត្រ និងជាស្ពានមានទំហំធំជាងគេដោយមានទំហំទទឹងរហូតដល់២៥ម៉ែត្រ ក្នុងនោះស្ពានបាសាក់ខាងកើតមានប្រវែង៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិចមានប្រវែង៣៦៦ម៉ែត្រ។







