សម្តេចតេជោដាក់ចេញវិធានការណ៍ជាកញ្ចប់ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ

0

ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយអាគារជាប់គាំងនៅក្រុងព្រះសីហនុ សម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។

ការដាក់ចេញវិធានការណ៍នេះ ធ្វើឡើងក្នុងគោលដៅបង្កើនជំនឿទុកចិត្តដល់វិនិយោគិនជាតិ អន្តរជាតិ និងតម្រូវការរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។

យោងតាមលិខិតលេខ៣៥៦ ស ជណ ហ ធ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងមានចុះហត្ថលេខាដោយលោកបណ្ឌិតហ៊ីង ថូរ៉ាក់ស៊ីរដ្ឋលេខាធិការគណៈ​រដ្ឋមន្រ្តី ចុះថ្ងៃទី២៩ មិនា ឆ្នាំ២០២៣ ក្នុងកម្មវត្ថុបានចែងថា ករណីកិ​ច្ចប្រជុំពិភាក្សាលើ “វិធានការជាកញ្ចប់” សម្រាប់ដោះស្រាយគំរោងវិនិយោគជាប់គាំងនៅក្រុងព្រះសីហនុ”។

វិធានការណ៍ជាកញ្ចប់នេះ រួមបញ្ចូល ១ ការកំណត់និយមន័យ និងវិសាលភាព ២ វិធានកាទូទៅ និង៣ វិធានការលើកទឹកចិត្ត ដើម្បីដោះស្រាយ ភាពជាប់គាំងក្នុងទិដ្ឋភាពរួមផង និងតាមករណីនិមួយៗផង ដោយផ្អែកតាមច្បាប់ និងបទបញ្ញត្តជាធរមាន ខណៈដែលភាពជាប់គាំងនិមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អាគារ និងគំរោងវិនិយោគ ដូចមានរៀបរាប់ក្នុងឧបសម្ព័ន្ឋនៃលិខិតលេខ១៤៣៨ សហវ លស ចុះថ្ងៃទី២៣ កុម្ភៈ ឆ្នាំ​២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លិខិតដដែលបានបន្តបញ្ជាក់ថា វិធានជាកញ្ច​ប់នេះ ត្រូវអនុវត្តន៍តាមលំដាប់អាទិភាព មុន ក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកំណត់ត្រឹមនិយមន័យ និងវិសាលភាពនៃគំរោងវិនិយោគចាប់តាំងពីឆ្នាំ២០១៦មក នៅក្រុងព្រះសីហនុ៕

សូមអានលិខិតលំអិតដូចខាងក្រោម……

LEAVE A REPLY

Please enter your comment!
Please enter your name here