អ្នកជំនាញចិន: ផ្លូវរថភ្លើងល្បឿនលឿនកំពុងបង្កើនទំហំពាណិជ្ជកម្មចិន-អឺរ៉ុបដល់កម្រិតអតិបរមា

0

ដោយ: គង់ លាងហួរ
ប៉េកាំង: អ្នកជំនាញផ្នែកដឹកជញ្ជូនចិនលោក Shan Jing បានអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវការតភ្ជាប់ផ្លូវដែករវាងប្រទេសចិន និងអឺរ៉ុប ដែលជួយជំរុញឱ្យមានការកើនឡើងនៃទំហំពាណិជ្ជកម្ម។

លោក Shan អ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Dresden បាននិងកំពុងចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១០នៃគំរូប្រតិបត្តិការផ្លូវដែកនិងការវិភាគ “RailBelgrade 2023”។

ការដឹកជញ្ជូនតាមផ្លូវដែកអឺរ៉ាស៊ីកំពុងអភិវឌ្ឍយ៉ាងលឿនរហ័ស ខណៈក្នុងឆ្នាំ២០១១ មានរថភ្លើងត្រឹមតែ១១ប៉ុណ្ណោះ ប៉ុន្តែកាលពីឆ្នាំមុនគេឃើញមានរថភ្លើងរហូតដល់១៦.០០០ តភ្ជាប់រវាងប្រទេសចិន និងអឺរ៉ុបក្នុងទិសដៅទាំងពីរ។ វាកំពុងក្លាយជាផែនការ B បើប្រៀបធៀបទៅនឹងផ្លូវអាកាស និងផ្លូវសមុទ្រ។

លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធបានកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការនាំចេញយ៉ាងច្រើន ដែលបាននាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ឧស្សាហកម្មដែលពាក់ព័ន្ធ។

បន្ទាប់ពីការអភិវឌ្ឍន៍រយៈពេលដប់ឆ្នាំ (តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ) ការដឹកជញ្ជូនតាមផ្លូវដែកអឺរ៉ាស៊ីមានល្បឿនលឿនណាស់បើប្រៀបធៀបទៅនឹងផ្លូវសមុទ្រ។

ការដឹកជញ្ជូនតាមសមុទ្រអ្នកត្រូវការរយៈពេលរហូតដល់៥០ថ្ងៃ ប៉ុន្តែជាមួយផ្លូវដែកអឺរ៉ាស៊ី អ្នកត្រូវការពេលត្រឹមតែ១៩ ឬ២០ថ្ងៃប៉ុណ្ណោះ។ សេវាកម្មដ៏រហ័សនេះអាចជួយសន្សំសំចៃពេលវេលា និងអាចសន្សំលុយបាន ដោយជួយកាត់បន្ថយពេលវេលា និងការចំណាយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here