ដោយវុត្ថា
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឪ្យដឹងថា ក្រសួងបាននឹងកំពុងរៀបចំផែនការមេជាតិភស្តុភាកម្ម ដែលដើរតួយ៉ាងសំខាន់ក្នុងការរក្សា កំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យ និងកែលំអផែនការមេថ្នាក់ជាតិស្ដីពី ការដឹកជញ្ជូន និងភស្តុភារកម្ម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញឱ្យមន្ត្រីជំនាញសិក្សាផែនការមេថ្នាក់ជាតិនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស បណ្ដាញផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ដើម្បីឱ្យការងារដឹកជញ្ជូនមានលក្ខណៈ ងាយស្រួល រហ័ស និងចំណាយតិច។
លោកបន្តថា “ផែនការជាតិភស្តុភារកម្មនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការរក្សាកំនើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព និងជំរុញកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការប្រែក្លាយពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។






