ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញ និងកំពុងផ្តល់សេវាកម្មទាក់ទងការទិញលក់ដីធ្លីបានបង្ហើបឲ្យដឹងថា ការទិញលក់ដីធ្លី នៅតំបន់ជាយក្រុងបានចាប់ផ្តើមវិលកង់បណ្តើរៗហើយ។
នាយកប្រតិបត្តិក្រុមហ៊ុនCowelbakers លោកKen Loបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ បានចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើៗ នៅតំបន់ជាយក្រុង ដែលប្រតិបត្តិការទិញ លក់ភាគច្រើន មានទំហំចាប់ពីទឹកប្រាក់១លានដុល្លារអាមេរិកចុះ ។
លោកបន្តថា “ក្រោយការបោះឆ្នោត អ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមមានទំនុកចិត្ត ដែលធ្វើឲ្យសកម្មភាពទិញ លក់កំរើកឡើងវិញ”។លោកបន្តថា “រទេះបានវិលកង់បណ្តើរៗហើយ ប៉ុន្តែសកម្មភាពមិនទាន់មានសភាពច្រើនដូចមុនវិបត្តិនៅឡើយទេ”។

លោកស្រីបន្តថា “សកម្មភាពទិញលក់ដីធ្លី នៅតែមាននៅតាមជាយក្រុងភ្នំពេញ ប៉ុន្តែសកម្មភាពជាដុំកំភួន មិនទាន់មានច្រើននៅឡើយទេ”៕




