អ្នកជំនាញៈការទិញលក់ដីធ្លីចាប់ផ្តើមកំរើកបណ្តើរៗនៅ តំបន់ជាយក្រុង

0

        ដោយៈ គង់ សូរិយា
 ភ្នំពេញៈ ក្រុមអ្នកជំនាញ និងកំពុងផ្តល់សេវាកម្មទាក់ទងការទិញលក់ដីធ្លីបានបង្ហើបឲ្យដឹងថា ការទិញលក់ដីធ្លី នៅតំបន់ជាយក្រុងបានចាប់ផ្តើមវិលកង់បណ្តើរៗហើយ។

នាយកប្រតិបត្តិក្រុមហ៊ុនCowelbakers លោកKen Loបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញ លក់ បានចាប់ផ្តើម មានសកម្មភាពឡើងវិញបណ្តើៗ នៅតំបន់ជាយក្រុង ដែលប្រតិបត្តិការទិញ លក់ភាគច្រើន មានទំហំចាប់ពីទឹកប្រាក់១លានដុល្លារអា​មេរិកចុះ ។

លោកបន្តថា “ក្រោយការបោះឆ្នោត អ្នកវិនិយោគក្នុងស្រុកចាប់ផ្តើមមានទំនុកចិត្ត ដែលធ្វើឲ្យសកម្មភាពទិញ លក់កំរើកឡើងវិញ”។លោកបន្តថា “រទេះបានវិលកង់បណ្តើរៗហើយ ប៉ុន្តែសកម្មភាពមិនទាន់មានសភាពច្រើនដូចមុនវិបត្តិនៅឡើយទេ”។

លោកKen Loបានបន្តថា រហូតមកទល់ពេលនេះ សកម្មភាពទិញលក់ ពិតជាមានតម្រូវការ ប៉ុន្តែភាគច្រើនមិនមែនជាការវិនិយោគយកផលចំណេញទេ គឺអ្នកទិញធ្វើឡើង ក្នុងគោលដៅសាងសង់ និងបង្កើតសកម្មភាពអាជីវកម្ម។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្នកស្វែងរកទិញដីធ្លី មានសកម្មភាពខ្លះៗ ប៉ុន្តែភាគច្រើនពួកគេស្វែងរកដីដែលមានតម្លៃទាបជាងទីផ្សារ។

លោកស្រីបន្តថា “សកម្មភាពទិញលក់ដីធ្លី នៅតែមាននៅតាមជាយក្រុងភ្នំពេញ ប៉ុន្តែសកម្មភាពជាដុំកំភួន មិនទាន់មានច្រើននៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here