អាគារ​ការិយាល័យ​ចំនួន១៣គំរោង​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ដែល​ទាញ​អត្រា​ប្រើប្រាស់​ ​សរុប​ធ្លាក់ចុះ​

0

ដោយ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​ទំហំ​ការិយាល័យ​កាន់តែ​កើនឡើង​នៅ​ឆ្នាំនេះ​ ​ដោយសារ​ចំនួន​អាគារ​ការិយាល័យ​ចំនួន១៣នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ ​ដែល​នឹង​ទាញ​ទម្លាក់​អត្រា​ប្រើប្រាស់​រួម​នា​ពេល​អនាគត​។​

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE​ ​Cambodia ដែល​ទើប​បង្ហាញ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យដឹង​ថា​ ​គំរោង​អាគារ​ការិយាល័យ១៣នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​ ​ក្នុង​នោះ​ការិយាល័យ​បែប​សហ​កម្ម​សិទ្ឋ​មាន​ចំនួន៤​ ​និង​គំរោង​ចំនួន៩ជា​គំរោង​ដែល​មាន​ម្ចាស់​តែមួយ​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​កើនឡើង​ដល់១៨ភាគរយ​ ​និង​ធ្វើឲ្យ​ទំហំផ្ទៃ​ក្រឡា​ការិយាល័យ​សរុប​នៅ​ទីក្រុង​ភ្នំពេញ​ ​នឹង​កើន​ដល់​ជិតដល់៤០ម៉ឺន​ម៉ែត្រការ៉េ​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE​ ​Cambodia បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី១៥​ ​កុម្ភៈ​កន្លងមក​ថា​ ​“​កំនើ​ននៃ​ការ​ផ្គត់ផ្គង់​អាគារ​ការិយាល័យ​នេះ​ ​នឹង​ទាញ​អត្រា​ប្រើប្រាស់​រួម​ធ្លាក់ចុះ​ ​ដែល​អត្រា​គ្រប​ដណ្តប់​បច្ចុប្បន្ន​មាន​ជាង៨០ភាគរយ​ ​ប៉ុន្តែ​បន្ទាប់ពី​គម្រោង១៣ដាក់ឲ្យ​ដំណើរការ​ ​អត្រា​ប្រើប្រាស់​រួម​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម៧៨,៥ភាគរយ​”​។​

ទីផ្សារ​ការិយាល័យ​នៅ​កម្ពុជា​មាន​ប្រជាប្រិយ​ភាព​ជាងគេ​ ​ជា​ប្រភេទ​ការិយាល័យ​លំដាប់ B​,​ ​និងC ដោយសារ​វា​មានតម្លៃ​សមរម្យ​ ​និង​ជាគោល​ដៅ​ជួល​របស់​ក្រុម​ហ៊ុន​ថ្មី​ៗ​ ​និង​ក្រុមហ៊ុន​មាន​ខ្នាត​មធ្យម​។​

​តម្លៃ​ការិយាល័យ​នៅ​កម្ពុជា​ ​សម្រាប់​ការិយាល័យ​លំដាប់Aមានតម្លៃ​ចន្លោះ១៨​ ​ទៅ៣៦ដុល្លារ​ ​អាគារ​ការិយាល័យ​ប្រភេទ B មានតម្លៃ​ចន្លោះ១៧​ ​មក​ត្រឹម១២ដុល្លារ​ ​និង​តម្លៃ​ចាប់ពី១២ដុល្លារ​ក្នុង១ម៉ែត្រការ៉េ​ចុះ​ជា​អាគារ​ការិយាល័យ​ប្រភេទ C ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here