មុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​តើ​ត្រូវ​ពិនិត្យមើល​ទៅលើ​កត្តា​អ្វីខ្លះ​?​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​មុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ការពិនិត្យ​ទៅលើ​មូលដ្ឋាន​ ​និង​ព៌​ត​មាន​សំ​ខាន់​ៗ​មួយចំនួន​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដើម្បីឲ្យ​ការ​វិនិយោគ​របស់​អ្នកទទួល​បាន​ជោគជ័យ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គាម​ ​សៀ​ក​ឡុង​ ​បាន​មានប្រសាសន៍​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ ​«​តើ​ធ្វើ​ដូចម្តេច​ដើម្បី​វិនិយោគ​អចលនទ្រព្យ​ឲ្យ​ទទួល​បានផល​ចំណេញ​»​ ​កាលពី​ថ្ងៃទី១៧​ ​កុម្ភៈ​កន្លងមក​ថា​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដើម្បី​ទទួល​បានផល​ចំណេញ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ប៉ុន្តែ​ដើម្បី​ទទួល​បាន​ផល​​ចំណេញ​ ​អ្នក​វិនិយោគ​ត្រូវ​ពិនិត្យ​ទៅលើ​មូលដ្ឋាន​មួយចំនួន​ដូចជា​ ​កត្តា​ផ្លូវច្បាប់​ ​ការ​លក់​ក្តី​ស្រ​ម័យ​ ​និង​មូល​ដ្ឋាន​ព៌​ត​មាន​ជាក់លាក់​នានា​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ការ​វិនិយោគ​របស់​លោកអ្នក​ទទួល​បាន​ជោគជ័យ​។​

​លោក​បន្ត​ថា​ ​«​លំហូរ​សាច់ប្រាក់​ក៏​ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវ​ប្រាកដ​ថា​ ​ការប្រើ​ប្រាស់​សាច់ប្រាក់​របស់​អ្នកធ្វើ​ឡើង​យ៉ាងដូច​ម្តេច​ ​ហើយ​បើ​វា​មាន​បញ្ហា​ ​តើ​លោក​ ​អ្នកមាន​វិធី​សាស្រ្ត​ឬ​មូលដ្ឋាន​សាច់ប្រាក់​បែប​ណា​ ​ដើម្បី​ប្រាសចាក​ហានិភ័យ​»​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ ​ពី​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា​ ​ដែល​វិស័យ​នេះ​នៅតែ​មាន​ភាព​រ៉ឹង​មាំ​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ជាច្រើន​ដូចជា​ ​កត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​។​ ​លោក​បន្ត​ថា​ ​ជាមួយនឹង​កាលានុវត្តន៍​ភាព​នេះ​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​អ្នក​វិនិយោគ​គួរ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ ​ដើម្បី​ពួកគេ​អា​ចប្រ​មូល​ព៌​ត​មាន​នានា​ ​និង​ទទួល​បាន​ដំបូន្មាន​ពី​អ្នកជំនាញ​ ​ក្នុង​ការ​ចង្អុលបង្ហាញ​មូលដ្ឋាន​នៃ​អចលនទ្រព្យ​ ​ឳ​កាស​ចំណេញ​ ​និង​មូលហេតុ​ដែល​គួរ​ឬមិន​គួរ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​។​

​លោក​បន្ត​ថា​ ​“​លំហូរ​សាច់ប្រាក់​ ​និង​ការប្រើ​ប្រាស់​សាច់ប្រាក់​ឲ្យបាន​ត្រឹមត្រូវ​ ​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ការ​វិនិយោគ​របស់​យើង​មាន​សុវត្ថិភាព​”​។​ ​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​ការប្រើ​ប្រាស់​ប្រាក់​ធនាគារ​ ​ក៏​មិន​មាន​បញ្ហា​នោះ​ដែរ​ ​ប្រសិនជា​យើង​មាន​លំហូរ​សាច់ប្រាក់​ ​អាច​ទប់ទល់​នឹង​ភាព​ជាប់​គាំង​នៅពេល​ណាមួយ​បាន​”​។​

​ជាមួយ​នេះ​ ​លោក​ច្រឹក​ ​សុខ​នី​មក៏​បាន​លើកឡើង​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ ​ដែល​អ្នក​វិនិយោគ​គួរ​សិក្សា​ស្វែងយល់​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិទ្ឋ​ ​មាន​ជម្លោះ​ទាក់ទង​នឹង​បញ្ហា​អចលនទ្រព្យ​ ​ដែល​យើង​បាន​វិនិយោគ​ផង​ដែរ​ ​ព្រោះ​ការ​មាន​បញ្ហា​ ​ជា​រឿង​ឈឺក្បាល​និង​ធ្វើឲ្យ​យើង​ជាប់រវល់​ជាមួយនឹង​ស្ថាប័ន​តុលាការ​ ​ដែល​នាំឲ្យ​ខាត​ទាំង​ពេលវេលា​ ​និង​ប្រាក់កាស​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here