ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សណ្ឋាគារលំដាប់ពិភពលោកចំនួនបី នឹងបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំនេះ និងឆ្នាំ២០២០ខាងមុខនេះ ដោយសារការរីកចម្រើននៃវិស័យទេសចរណ៍ និងកំនើនវិនិយោគបរទេសមកកម្ពុជា។
សណ្ឋាគារដែលបានបើកដំណើរការរួចហើយនៅឆ្នាំនេះ គឺ COURTYARD BY MARRIYIOTT PHNOM PENH និងសណ្ឋាគារលំដាប់ពិភពលោកចំនួនពីរទៀតនឹងបើកដំណើរនៅឆ្នាំ២០២០ខាងមុខ គឺសណ្ឋាគារ SHANGRI-LA និងសណ្ឋាគារ HYATT REGENCY។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការរីកចម្រើននៃវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យសណ្ឋាគារមានកេរ្ត៍ឈ្មោះល្បីៗលំដាប់ពិភពលោកបានចូលមកកាន់ទីផ្សារ ដោយសារកំនើនភ្ញៀវទេសចរណ៍អន្តរជាតិ និងការមកដល់នៃអ្នកវិនិយោគធំៗពីអន្តរជាតិ។







