ដោយៈ ជេស៊ីកា
ភ្នំពេញៈ លោកស្រីCARMEN CHONGនាយកប្រតិបតិ្តសមាគមAREAA Global បានថ្លែងថា យើងបានផ្លាស់ប្តូរការគិត នៅពេលមកកាន់កម្ពុជា។
លោកស្រីបានមានប្រសាសន៍ ក្នុងពិធីប្រកាសបើកការិយាល័យតំណាងAREAA Global ប្រចាំកម្ពុជាកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈថា សមាជិក និងថ្នាក់ដឹកនាំរបស់AREAA Globalមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលបានមកដល់កម្ពុជា ជាមួយនឹងការស្វាគមន៍ ស្នាមញញឹមប្រកបដោយភាពកក់ក្តៅពីប្រជាជនកម្ពុជា។
-->

លោកស្រីបានបញ្ជាក់ថា “យើងបានផ្លាស់ប្តូររបៀបគិតរបស់យើង ពេលយើងមកកាន់ទីនេះ ហើយយើងនឹងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក”។ លោកស្រីបន្តថា “យើងរីករាយក្នុងការបង្ហាញ និងបើកការិយាល័យនៅទីក្រុងភ្នំពេញ ជាមួយប្រជាជនមានបេះដូងដ៏កក់ក្តៅ”។
ថ្នា្កក់ដឹកនាំAREAA Global មកពីសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់លោកជំទាវឧកញ៉ា ស៊ ធីតា ស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ជាប្រធាន លោកស្រីតាំង ហួរ ជាអនុប្រធាន និងលោកស្រីចេវ សុឃុនជាអគ្គលេខាធិការប្រចាំកម្ពុជាកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈកន្លងមកនេះ។
សមាគមAREAA Globalបានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសមាជិកសរុប១៨,០០០នាក់ បែងចែកជា៥១ជាតិសាសន៍ និងនិយាយ២៦ភាសា៕