បុណ្យ​ទន្លេ​ជិត​មកដល់​៖​ ​តោះ​ទៅ​ស្វែងយល់​ពី​សាវ​តាខេ​ត្ត​កំពង់ឆ្នាំង​

0

ដោយ​ ​រ៉ា​ណេត

​កំពង់ឆ្នាំង​​៖​ ​កំពង់ឆ្នាំង​ ​ជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​កណ្តាល​ ​នៃ​ប្រទេស​កម្ពុជា​ ​និង​មាន​ចម្ងាយ៩១គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​ខេត្ត​នេះ​មាន​ខេត្ត​ចំនួន៤នៅ​ហ៊ុំ​ព័ទ​ជុំវិញ​ ​ខាងកើត​ជាប់​ខេត្ត​កំពង់ចាម​ ​ខាងជើង​ជាប់​ខេត្តកំពង់ធំ​ ​ខាងលិច​ជាប់​ខេត្តពោធិ៍សាត់​ ​ហើយ​ខាងត្បូង​មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់ស្ពឺ​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​តាមរយៈ​សិប្បកម្ម​ស្មូន​ ​ក្អម​ ​ថូ​ ​និង​ឆ្នាំងដី​ ​ដោយដៃ​យ៉ាង​ល្អ​វិចិត្រ​។​

ខេត្ត​ដែល​ជាប់​ជាមួយ​សាវ​តា​រឿងព្រេង​ភ្នំ​នាង​កង្រី​នេះ​ ​មានផ្ទៃ​ដី៥៥២,១០០ហិ​ក​តា​ ​និង​មាន​ក្រុង​ចំនួន១​ ​ស្រុក​ចំនួន៧​ ​ឃុំ​ចំនួន៦៩​ ​និង៥៦៥ភូមិ​។​ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​ក្រៅពី​មាន​ភាព​ល្បីល្បាញ​ផ្សារភ្ជាប់​ប្រវត្តិសាស្ត្រ​នៃ​បន្ទាយលង្វែក​ ​ស្ថិតនៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​ ​ដែល​ជា​អតីត​រាជធានី​របស់​ខ្មែរ​កាលពី​សតវត្សរ៍​ទី១៥នោះ​ ​ខេត្ត​មួយ​នេះ​ក៏​មាន​តំបន់​ទេស​ចរ​ណ៍​កម្សន្ត​ជាច្រើន​កន្លែង​ ​ដែល​ក្នុង​នោះ​រួមមាន​តំបន់​ប្រាសាទបុរាណ​ចំនួន១១​ ​តំបន់​ភ្នំ​ចំនួន១១​ ​ទីប្រជុំជន​ផ្សារ​ចំនួន១៥​ ​និង​វត្តអារាម​ចំនួន២៩​។​ ​

តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ​គឺ​តំបន់​ភូមិ​បណ្ដែត​ទឹក​ចំនួន២​ ​ស្ថិតនៅ​លើ​ផ្ទៃ​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​ ​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ ​លោ​ក​ឈួរ​ ​ចាន់​ឌឿន​ ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ជាមួយនឹង​ភាព​ល្បីល្បាញ​ ​ខេត្ត​កំពង់ឆ្នាំង​ក៏​មាន​បទចម្រៀង​ជាច្រើន​បទ​ ​ដែល​ត្រូវ​បាន​អ្នកនិពន្ធ​តាក់តែង​ឡើង​ ​ដើម្បី​បង្អួត​ពី​សម្រស់​ដ៏​ត្រកាល​នៃ​តំបន់​នានា​ ​ដែល​ក្នុង​នោះ​រួមមាន​ដូចជា​បទ​ ​កំពង់ឆ្នាំង​ដែល​ខ្ញុំ​ស្រមៃ​ ​កំពង់ឆ្នាំង​ជា​ស្រុកកំណើត​ ​ចំប៉ា​ផ្សារ​លើ​ ​រំដួល​លង្វែក​ ​ផ្នូរ​នាង​កង្រី​ ​ពង្រ​ស្វាយ​ជ្រុំ​ ​បុប្ផា​កំពង់​ហាវ​ ​ភ្នំ​ក្រាំង​ដី​មាស​។​ល​។​

​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ទាំងមូល​វិញ​ ​ភាគច្រើន​ ​ប្រជាជន​ប្រមាណ​ជាង៨៥​%​ ​ប្រកបមុខរបរ​ជា​កសិករ​បង្កបង្កើនផល​លើ​វិស័យ​កសិកម្ម​ ​ប្រមាណ​ជាង៧​%​ ​ជា​ពាណិជ្ជករ​ ​ជាង៦​%​ ​ជា​អ្នកនេសាទ​ ​និង​ប្រមាណ១​%​ ​ជាម​ន្ត្រី​រាជការ​។​

ដោយឡែក​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ភាព​ទាក់ទាញ​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ត្រូវ​បាន​ក្រសួងទេសចរណ៍​ ​សម្រេច​ជ្រើស​យក​ធ្វើជា​ទីតាំង​ប្រារព្ធ​បុណ្យ​ទន្លេ​លើក​ទី៥​ ​ដែល​មាន​រយៈពេល៣ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១៥​-​១៦​-​១៧​ ​ក្រោម​ប្រធានបទ​ ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព​ ​ប្រជាជន​ ​និង​ទេសចរណ៍​»​ ​ដោយមាន​ការចូលរួម​ពីសំណាក់​សម្ដេច​ ​អគ្គមហាសេនា​បតី​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្ដេច​ ​គតិ​ព្រឹទ្ធ​បណ្ឌិត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​រួម​ជាមួយនឹង​បណ្តា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀត​។​

ការបង្កើត​ឱ្យ​មាន​ពិធីបុណ្យ​ទន្លេ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ ​និង​លើកកម្ពស់​នៃ​ការយល់​ដឹង​សាធារណៈ​ ​អំពី​ភាព​ស្អាត​ ​និង​បៃតង​ ​ការ​ថែរក្សា​បរិស្ថាន​ទន្លេ​ ​បរិស្ថាន​ទីក្រុង​ ​សណ្តាប់​ធ្នាប់​ល្អ​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​សេវា​ទេសចរណ៍​ឱ្យ​បាន​ល្អ​ ​ដើម្បី​ធ្វើ​យ៉ាងណា​អូសទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ​ឱ្យមក​កម្សាន្ត​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​កាន់តែ​ច្រើន​។​

លោក​ ​សេង​ ​សាលី​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​ ​ក៏បាន​បញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​ខ្ពស់ទៅ​លើ​ការរៀបចំ​មហា​ព្រឹត្តិ​ការណ៍​ ​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០១៩​ ​នេះ​ផង​ដែរ​ ​ដែល​ធ្វើ​យ៉ាងណា​ឱ្យ​ពិធី​មួយ​នេះ​មានដំណើរ​ការ​ប្រកបដោយ​ភាព​រលូន​ ​និង​មាន​ភាព​ទាក់ទាញ​បំផុត​។​

ដោយឡែក​ ​លោក​ ​ឈួរ​ ​ចាន់​ឌឿន​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ​ក៏បាន​បង្ហាញ​ពី​មោទនភាព​របស់​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០១៩លើក​ទី៥ផង​ដែរ​។ ​ជា​ការ​ត្រៀមខ្លួន​ស្វាគមន៍​ពិធី​ដ៏​ធំ​ប្រចាំឆ្នាំ​ ​និង​ជាលើកដំបូង​របស់​ខ្លួន​គណៈ​គ្រប់គ្រង​ខេត្ត​ ​និង​គណៈ​អភិបាលខេត្ត​ ​បាន​រួម​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រៀបចំ​សណ្ដាប់ធ្នាប់​ ​តុបតែង​លម្អ​ក្រុង​ទាំងមូល​ដែល​ជាទី​កន្លែង​ប្រារព្ធ​ពិធី​ ​រួមមាន​ការ​លម្អ​សួនច្បារ​តាម​ដង​វិថី​នានា​ ​ការរៀបចំ​លម្អ​ដោយ​ពន្លឺភ្លើង​ពណ៌នា​ពេល​រាត្រី​ ​ជាពិសេស​ការ​តុបតែង​រៀបចំ​ជា​ខ្លោងទ្វារ​នៅ​ច្រកចូល​ក្រុង​ ​ក្នុង​រូបភាព​ជា​ឆ្នាំងដី​យ៉ាង​ស្រស់​ស្អាត​ ​និង​គួរ​ជាទី​ទាក់ទាញ​ ​ក្រោម​ការ​ប្រឹក្សា​ផ្តល់​យោបល់​ពីសំណាក់​ក្រុមហ៊ុន​ ​អ្នកជំនាញ​ផ្នែក​រៀបចំ​មហា​ព្រឹត្តិ​ការណ៍​នានា​ ​មី​ឌៀ​ ​អែ​ក​ហ្សិន​ ​(​Media​ ​Action​)​ ​។​ ​

បន្ថែម​ពីនេះ​ ​ក៏​មានការ​បែងចែក​ទី​តាំង​ផ្សេង​ៗ​ទៀត​ជាច្រើន​ ​ដូចជា​ ​ទីតាំង​សម្រាប់​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ ​និង​ទំ​និញ​ផ្សេង​ៗ​ ​ដែល​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ស្រុក​(​ភូមិ​មួយ​ផលិតផល​មួយ​)​ ​ដែល​ជា​ប្រភេទ​កសិផល​ ​ក៏ដូចជា​ផលិតផល​សិប្បកម្ម​ដែល​ធ្វើឡើង​ដោយដៃ​ជាដើម​ ​ហើយក៏​មាន​ទីតាំង​សម្រាប់​ការ​ប្រគំតន្ត្រី​ ​រាំ​របាំ​ ​ការ​បង្ហាញ​ម៉ូដ​បែប​បុរាណ​-​ទាន់សម័យ​ ​និង​ទីតាំង​សម្រាប់​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ​ដែល​គ្រប់​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ ​-​ ​អន្តរជាតិ​ ​សុទ្ធតែ​អាច​ចូល​រួម​កម្សាន្ដ​បាន​ទាំងអស់​។

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ ​លោក​ថោង​ ​ខុន​បាន​មានប្រសាសន៍​ថា​ ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី១៥ដល់១៧មិនា​ខាងមុខនេះ​ ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ៥០ម៉ឺន​នាក់​ ​ក្រោម​អធិ​ត​បី​ភាព​សម្តេច​តេជោ​ហ៊ុន​ ​សែន​និង​សម្តេច​កិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here