ក្រសួងទេសចរណ៍កម្ពុជាផ្សព្វផ្សាយសក្តានុពលកម្ពុជា នឹងទៅដល់ប្រទេសហូឡង់ សហការរៀបចំដោយ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd.។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា បានពង្រីកការផ្សព្វផ្សាយសក្តានុពលកម្ពុជា នឹងទៅដល់ប្រទេសហូឡង់ តាមរយៈ FAM Trip សហការរៀបចំដោយក្រុមហ៊ុនទេសចរណ៍ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd.។
តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd. លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូFAM Trip ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនឯកជននានា ពីប្រទេសហូឡង់ ដែលបានសហការរៀបចំ ដោយក្រុមហ៊ុនទេសចរណ៍ហូឡង់ដ៏ធំ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd. ។
-->
ក្នុងជំនួបដ៏សំខាន់ដល់ការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជាដល់ប្រទេសហូឡង់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមប្រតិភូ ដែលបានចាប់អាម្មរណ៍ពីសក្តានុពលទេសចរណ៍ និងជួយបន្តផ្សព្វផ្សាយពីព័ត៌មានពិតជាក់ស្តែង ដែលបានជួបក្នុងអំឡុងទស្សនកិច្ចនេះដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនប្រតិភូទាំងអស់ពីសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ច ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ យន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពជូនដល់វិនិយោគិនបរទេស ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី៕
ក្រសួងទេសចរណ៍កម្ពុជាផ្សព្វផ្សាយសក្តានុពលកម្ពុជា នឹងទៅដល់ប្រទេសហូឡង់ សហការរៀបចំដោយ Avila Reizen និងក្រុមហ៊ុន Lolei Travel Asia Co., Ltd.។