ដោយ ៖ ដួង ចន្រ្ទា
ភ្នំពេញ ៖ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ដែលតែងតែចង់បានម៉ាស៊ីនត្រជាក់មានគុណភាពល្អ ជួយសន្សំសំចៃថាមពល នឹងត្រជាក់កាន់តែលឿនរហ័ស គុណភាពខ្ពស់ នឹងប្រើប្រាស់បានយូរ ។ បានបើកសិក្ខាសាលាស្តីពីបច្ចេកវិទ្យានៃការតម្លើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី។

-->
លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាបង្ហាញពីផលិតផលប្រណីតនេះ កាលពីពេលថ្មីៗនេះថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺចង់បង្ហាញពីបច្ចេកវិទ្យា ម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី ដ៏ក្រុមអ្នកជំនាញ ចែករំលែកបទពិសោធន៏ រាល់ការជួបប្រទះសព្វថ្ងៃ ជាពិសេសណែនាំនិងបង្ហាត់បង្រៀនបន្ថែម ក្នុងការដំឡើងម៉ាស៊ីនត្រជាក់អោយស្របទៅតាមស្ដង់ដាបច្ចេកទេស និងវិជ្ជាជីវៈ។
ក្នុងកម្មវិធីខាងលើក្រុមហ៊ុន LG Electronics បានបង្ហាញនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី គឺ LGDual Inverter Compressor របស់ខ្លួនដែលមានរាងស្ដើង សន្សំសំចៃភ្លើងកាន់តែច្រើន កាន់តែឆាប់ត្រជាក់ ងាយស្រួយដំឡើងគ្រប់ទីតាំង។ អ្វីដែលសំខាន់គឺម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងដោយផ្ដោតទៅលើបច្ចេកវិទ្យាកុំប្រេសសឺភ្លោះ ( Dual Inverter Compressor ) ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងអាចសន្សំសំចៃ ថាមពលខ្ពស់រហូតដល់៧០ភាគរយឆាប់ត្រជាក់ជាមុន រហូតដល់ទៅ៤០ភាគរយដំណើរការម៉ាស៊ីនត្រជាក់ ស្ងាត់បំផុត ធ្វើឲ្យបរិយាកាសនៅក្នុងគេហដ្ឋានពេញដោយផាសុខភាព និងជាម៉ាស៊ីនត្រជាក់ដែលមានការធានានៅលើកុំប្រេសឺ ( Compressor )១០ឆ្នាំដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។
រីឯបច្ចេកវិទ្យា Gold Fin កញ្ច្រែងមាស មានបំពាក់នូវស្រទាប់អាលុយមីញ៉ូមនិងបន្ទះដែកការពារច្រេះ២ជាន់ ជួយឲ្យផ្ទៃខាងមុខរបស់ម៉ាស៊ីនត្រជាក់ទប់ទល់នឹងសំណើម ដែលធ្វើឲ្យច្រេះចាប់បានយ៉ាងល្អនិង ទប់ទល់នូវការប្រែប្រួលនៃកម្តៅផ្សេងៗ ដែលជាកត្តាធ្វើឲ្យម៉ាស៊ីនត្រជាក់នេះ ធន់ប្រើប្រាស់បានយូរ ហើយតាមរយៈមុខងារសំខាន់ៗខាងលើ បានធ្វើឲ្យក្រុមហ៊ុន LG មានទំនុកចិត្តលើផលិតផលម៉ាស៊ីនត្រជាក់របស់ខ្លួនថា អាចបំពេញនូវសេចក្ដីត្រូវការ និងការចង់បានរបស់អតិថិជន ដែលធ្វើអោយការរស់នៅរបស់អតិថិជនទាំងអស់ ពោរពេញដោយផាសុខភាព។
អតិថិជនទាំងអស់អាចរកជាវម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ នៅគ្រប់ហាង LG Brandshopគ្រប់សាខាខេត្ត ក្រុង និងហាងលក់គ្រឿងអេឡិចត្រូចនិចទូរទាំងប្រទេស៕
