ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះវិញ រួមជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់មីសុីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤១ភាគរយដល់២៦២២,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥១ភាគរយដល់២៦២៧,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦១២,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៤,៦០ដុល្លារក្នុងមួយអោន។







