ក្នុងឱកាសពាក់កណ្ដាលឆ្នាំនេះ បុរី ប៉េង ហួត ត្រៀមនឹងបញ្ចេញផលិតផលថ្មីមួយបន្ថែមទៀតហើយ នោះគឺ វីឡា រ៉ូហ្សាណា ម៉ូដឺន ដែលជាវីឡាទោលថ្មីចុងក្រោយគេបង្អស់របស់បុរី ប៉េង ហួត ក្នុងឆ្នាំ ២០២៥ នេះ ជាមួយការផ្ដល់ជូនដ៏ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
វីឡាថ្មីនេះមានទីតាំងក្នុងគម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ ដែលជាគម្រោងមានតែផ្ទះអាជីវកម្មសុទ្ធ។ អ្វីដែលពិសេសនោះគឺវីឡាថ្មីនេះ ត្រូវបានរចនាឡើងឱ្យសមស្របសម្រាប់ការបើកអាជីវកម្ម ដោយសារស្ថិតនៅលើផ្លូវធំ មានទំហំផ្ទះធំទូលាយ និងស្ថិតនៅតំបន់កណ្ដាលនៃគម្រោងធំៗពីរគឺ ហ្គ្រេនស្តា ផា្លទីនីម និង ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន ដែលមានផ្ទះរាប់ម៉ឺនខ្នង ហើយមានប្រជាជនរស់នៅរាប់ម៉ឺនគ្រួសារ។