ផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានចំនួន៣ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងត្រូវបានបើកការដ្ឋានស្ថាបនា

0

ដោយៈ គង់ សូរិយា

    កំពង់ឆ្នាំងៈ ដំណឹងរីករាយ ផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបានបើកការដ្ឋាន​សាងសង់ហើយ។

មានផ្លូវ មានទឹកស្អាត និងមានបង្គន់សាធារណៈ ជាក្តីសង្ឃឹមរបស់សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ដោយផ្ទាល់។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី ក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន៣ខ្សែ ប្រវែងសរុប៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ការស្ថាបាផ្លូវនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ។

ពិធីនេះត្រូវបានរៀបចំឡើង នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះកណ្តាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងមន្រ្តីពាក់ព័ន្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here