ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងធំៗទូទាំងពិភពលោកបានប្រែប្រួលខុសៗគ្នានៅឆ្នាំ២០២៥នេះ។ ក្នុងនោះ អាផាតមុិននៅកណ្តាលរដ្ឋធានីប៉ារីសរបស់បារាំងមានតម្លៃជាមធ្យមចំនួន១៤.២៨៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែក អាផាតមុិននៅចំកណ្តាលទីក្រុងសាន់ហ្វ្រាន់សុីស្កូរបស់សហរដ្ឋអាមេរិកមានតម្លៃជាមធ្យមចំនួន១០.៨៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលរដ្ឋធានីរ៉ូម (Rome) របស់ប្រទេសអុីតាលីមានតម្លៃជាមធ្យមចំនួន៨.០០៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អាផាតមុិននៅចំកណ្តាលទីក្រុង Tonronto របស់កាណាដាមានតម្លៃជាមធ្យមចំនួន៩.១០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលរដ្ឋធានីប៊ែរឡាំង (Berlin) របស់ប្រទេសអាល្លឺម៉ង់មានតម្លៃជាមធ្យមចំនួន៨.៧១៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។







