ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងធំៗទូទាំងពិភពលោកបានប្រែប្រួលខុសៗគ្នានៅឆ្នាំ២០២៥នេះ។ ក្នុងនោះ អាផាតមុិននៅកណ្តាលរដ្ឋធានីប៉ារីសរបស់បារាំងមានតម្លៃជាមធ្យមចំនួន១៤.២៨៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែក អាផាតមុិននៅចំកណ្តាលទីក្រុងសាន់ហ្វ្រាន់សុីស្កូរបស់សហរដ្ឋអាមេរិកមានតម្លៃជាមធ្យមចំនួន១០.៨៥៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលរដ្ឋធានីរ៉ូម (Rome) របស់ប្រទេសអុីតាលីមានតម្លៃជាមធ្យមចំនួន៨.០០៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អាផាតមុិននៅចំកណ្តាលទីក្រុង Tonronto របស់កាណាដាមានតម្លៃជាមធ្យមចំនួន៩.១០៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលរដ្ឋធានីប៊ែរឡាំង (Berlin) របស់ប្រទេសអាល្លឺម៉ង់មានតម្លៃជាមធ្យមចំនួន៨.៧១៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។
រីឯ អាផាតមុិននៅចំកណ្តាលរដ្ឋធានី Moscow របស់រុស្សុីមានតម្លៃជាមធ្យមចំនួន៨.៧០១ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលរដ្ឋធានីប៊ែរឡាំង (Berlin) របស់ប្រទេសអាល្លឺម៉ង់មានតម្លៃជាមធ្យមចំនួន៨.៧១៦ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អាផាតមុិននៅចំកណ្តាលទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមមានតម្លៃជាមធ្យមចំនួន៧.៦០២ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលទីក្រុងម៊ែលបនរបស់ប្រទេសអូស្ត្រាលីមានតម្លៃជាមធ្យមចំនួន៧.០៣៣ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អាផាតមុិននៅចំកណ្តាលទីក្រុង Chicago របស់សហរដ្ឋអាមេរិកមានតម្លៃជាមធ្យមចំនួន៣.៤៥៣ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិននៅចំកណ្តាលទីក្រុង Los Angeles មានតម្លៃជាមធ្យមចំនួន៧.៦៩៣ដុល្លារក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Vnexpress៕