ទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសកូរ៉េខាងត្បូងរំពឹងថា នឹងស្ទុះងើបឡើងវិញនៅក្នុងឆមាសទី២នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ ស្របពេលដែលបណ្តាអ្នកវិនិយោគបរទេសកំពុងហូរចូលមកក្នុងទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Korea Times។

បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសកលសំខាន់ៗ ដូចជា ក្រុមហ៊ុនអាល្លឺម៉ង់ DWS ក្រុមហ៊ុន Blackstone និងក្រុមហ៊ុន KKR របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងទិញអចលនទ្រព្យឧស្សាហកម្មនៅត្រីមាសទី៣ ឆ្នាំនេះ។

លោកស្រី Min Su-hee អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) បានអះអាងថា “កត្តាខាងលើជំរុញឱ្យយើងមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងវិញក្នុងឆមាសទី២ ឆ្នាំ២០២៥”។

កាលពីថ្ងៃទី២៨ ខែកក្កដា ក្រុមហ៊ុន Blackstone បានប្រកាសទិញមជ្ឈមណ្ឌលដឹកជញ្ជូនទំនើបលំដាប់ A ចំនួន២ ដែលមានផ្ទៃក្រឡាសរុបចំនួន១២០.០០០ម៉ែត្រការ៉េ នៅទីក្រុង Gimpo និងទីក្រុង Namyangju ក្នុងខេត្ត Gyeonggi ជាប់រដ្ឋធានីសេអ៊ូល។

លោក Chris Kim ប្រធានក្រុមហ៊ុនអចលនទ្រព្យ Blackstone Korea បានអះអាងថា ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារជាជម្រើសនៃការវិនិយោគប្រកបដោយភាពជឿជាក់ ខណៈយើងផ្តោតការវិនិយោគនៅប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅតំបន់ជាប់ទីក្រុងសេអ៊ូល៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here