ដោយ: គង់ លាងហួរ
អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគលើទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ ស្របពេលដែលបណ្តាអ្នកវិនិយោគបរទេសកំពុងហូរចូលមកក្នុងទីផ្សារ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Korea Times។
បណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសកលសំខាន់ៗ ដូចជា ក្រុមហ៊ុនអាល្លឺម៉ង់ DWS ក្រុមហ៊ុន Blackstone និងក្រុមហ៊ុន KKR របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងទិញអចលនទ្រព្យឧស្សាហកម្មនៅត្រីមាសទី៣ ឆ្នាំនេះ។
លោកស្រី Min Su-hee អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle (JLL) បានអះអាងថា “កត្តាខាងលើជំរុញឱ្យយើងមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងស្ទុះងើបឡើងវិញក្នុងឆមាសទី២ ឆ្នាំ២០២៥”។








