ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនប៊ីន បានអះអាងថា ចិននិងកម្ពុជាជាមិត្តដែនថែប និងជាសហគមន៍វាសនារួមគ្រប់រដូវកាល។
លោកបានសរសសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីរាត្រីថ្ងៃទី១៥ សីហាថា ចិននិងកម្ពុជា តែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ភាគីចិនគាំទ្រកម្ពុជា ក្នុងការរក្សាស្ថិរភាពនយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោកបញ្ជាក់ថា “រីករាយក្នុងការសហការជាមួយកម្ពុជា ដើម្បីបង្កើនតួនាទីរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦”ឱ្យបានសម្បូរបែប និងជំរុញសមិទ្ធផលគួរឱ្យកត់សម្គាល់បន្ថែមទៀតសម្រាប់”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង”ច្រករបៀងត្រីនិងអង្ករ” ធ្វើឱ្យកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាផលប្រយោជន៍ កាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍និងវិបុលភាពក្នុងតំបន់”៕