ដោយៈ ចំណាន
ព្រះវិហារៈ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប អំពាវនាវឲ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងអំឡុងទស្សនកិច្ចនៅប្រាសាទព្រះវិហារ។
នៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីការខូចខាតជាក់ស្តែងនៅលើប្រាសាទព្រះវិហារ ជាមួយបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២នៃព្រឹទ្ធសភា ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ព្រមទាំងតំណាងមកពីស្ថានទូតចិន ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងឡាវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) បានសម្តែងការសោកស្តាយ ចំពោះការខូចខាតយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធ កាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅនេះ។
លោកបានអំពាវនាវ ឲ្យមានការគោរពបទឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕







