មន្រ្តីជាន់ខ្ពស់លើកឡើងពីគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័័ន្ឋសំខាន់ៗចំនួន៥ ខណៈភាគីចិនបានជួយកសាងផ្លូវ៣០០០គីឡូម៉ែត្រនិងស្ពាន១៦នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជាមួយភាគីចិន ដោយបានលើកឡើងពីគំរោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥ និងគំរោងពាក់ព័ន្ឋជាច្រើនទៀត។

លោកស៊ុន ចាន់ថុលបានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចិន ស៊ែវតុង (Chen Xiaodong) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (China International Development Cooperation Agency – CIDCA)។

ជំនួបនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលកម្ពុជា-ចិនបានចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក រួមមានជាអាទិ៍គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល។

គម្រោងសាងសង់ស្ពានឆ្លងកាត់ ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ ព្រមទាំងគម្រោងផ្សេងៗទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ និងការកសាងសមត្ថភាពជំនាញក្នុងវិស័យសំខាន់ៗដូចជា សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងវប្បធម៍ជាដើម។

កម្ពុជាបានបោះជំហានយ៉ាងលឿន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន តាមរយៈភាពជាដៃគូជាមួយប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងមានការគាំទ្រពីទីភ្នាក់ងារCIDCA ផងដែរនោះ បានសាងសង់ផ្លូវជាតិប្រមាណ៣០០០គីឡូម៉ែត្រ និងស្ពានសំខាន់ៗចំនួន១៦ ដែលបម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជារាប់លាននាក់។

លោក ចិន ស៊ែវតុង បានឆ្លើយតបជាវិជ្ជមានលើសំណើអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ឯកភាពនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here