ដំណឹងល្អ៖ អាម៉េរិកផ្តួចផ្តើមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងឆ្ពោះទៅប្រក្រតីភាពឡើងវិញរវាងកម្ពុជា-ថៃ

0

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ ដែលមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ក្រសួងការបទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំ ១+៣នេះ ជាការផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here