កោះនរាក្លាយជាទីតាំងសំរាកលំហែរពេលល្ងាចនិងញាំអាហារដ៏ពេញនិយមថ្មីមួយនៅរាជធានីភ្នំពេញ

0

ដោយៈ ឧត្តម

    ភ្នំពេញៈ ការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យទីក្រុងនរា ក្លាយជាកន្លែងទេសចរណ៍ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្រៅពីទីតាំងអង្គុយលេងកំសាន្ត សួនច្បារ ផ្លូវថ្មើរជើង ទីក្រុងដែលស្ថិតនៅប្របទន្លេមេគង្គ ទីនេះក៏ជាកន្លែងគយគន់ទេសភាពនៃទន្លេចតុមុខ ក៏ជាកន្លែងដែលយើងអាចគយគន់ទិដ្ឋភាព នៃការរីកចម្រើ​នរាជធានីភ្នំពេញ ជាមួយវត្តមានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ឡើងនៅទីក្រុងនេះ។

ទីក្រុងដែលមានទំហំ១២៥ហិកតា និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនOCIC មានសួនPicnic ក្បែរស្ពាននរា ដើម្បីគយគនទេសភាពទីក្រុងនិងថ្ងៃលិច ក៏ដូចជាទស្សនាផ្សាររាត្រីកោះនរា សួនបៃតង Coconut Park Norea សួនកំសាន្តកុមារ ហាងអាហារល្បីៗជាច្រើនទៀត។

ដោយសង្កេតឃើញថាសួនបៃតងផ្កាចម្រុះ វាលស្មៅខៀវខ្ចីអមជាមួយដើមឈើធំៗដើរតួនាទីសំខាន់ ក្នុងការរស់នៅប្រចាំថ្ងៃ ទីក្រុងនរាបានបង្កើតសួនធំមួយ ដែលមានផ្ទៃដីរហូតដល់ជាង៣ហិចតា ស្ថិតតាមផ្លូវបេតុងមាត់ទន្លេ ទល់មុខហាងកាហ្វេប្រោន BROWN Coffee and Bakery និងហាង KOI Thé Cambodia ទីក្រុងនរា ដែលមានឈ្មោះថា Coconut Park Norea។ Coconut Park Norea បាននឹងកំពុងនាំយកមកនូវសួនផ្កា វាលស្មៅបៃតង ដើមឈើធំៗ ផ្សាររាត្រីបែបបរទេស ហាងអាហារនិងហាងទំនិញល្បីៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់បងប្អូន។

សួនឧទ្យាននរា (ផ្លូវថ្មើរជើងតាមមាត់ទន្លេ) ដែលមានឈ្មោះថា Norea Parkway នឹងបញ្ចេញមុខមាត់ថ្មីជាមួយហាងប្រ៊េនល្បីៗកាន់តែច្រើនបន្ទាប់ពីទឹកស្រកវិញ ហើយ Norea Parkway នៅតែជាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសក្តានុពល អមតាមដងទន្លេ ប្រៀបបានដូចជាផ្ទាំងគំនូរ សម្រាប់បងប្អូនដើរកម្សាន្ត ហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ធបានដល់ ៣៥៥ថ្ងៃក្នុងមួយឆ្នាំ ដោយពុំគិតរយៈពេល ៧-១០ថ្ងៃ ដែលទឹកទន្លេអាចជន់ដល់ផ្លូវដើរផ្នែកខាងក្រោម។

✨ Coconut Park Norea ដែលជាសួនច្បារថ្មីមួយដែលកំពុងមានវត្តមានក្នុងទីក្រុងនរានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន អមជាមួយផ្សាររាត្រី Khmer Streat Night Market និងហាងល្បីៗដូចជា Baby Outlet @HotStoneNorea Le Castella Bakery The BayView Master Suki Soup  Sakura Buffet Bbq & Soup កំពុងបើកដំណើរការ និងហាងល្បីជាច្រើនទៀត ដែលគ្រោងបើកនៅពេលឆាប់ៗនេះ។

✨Riverlight Food Building – ដែលជាអគារអាហារចម្រុះ មានទាំងអាហារខ្មែរ កូរ៉េ និងជប៉ុនដែលផ្តល់នូវបទពិសោធន៏ដ៏ល្អឥតខ្ចោះ ដែលអាចអោយអ្នកញុំាអាហារបណ្តើរ គយគន់ទេសភាពទន្លេមេគង្គបណ្តើរ រួមជាមួយការឌីស្សាញ និងរចនាបទដ៏ប្រណិតជាមួយមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារបានជាមួយហាងល្បីៗដូចជា @Chakroeung-ឆាគ្រឿង @TulipD. @Kono @Greeenie  @Toto Hokke Yakiniku @PhaiSaan Gogi Korean BBQ Cambodia និងមានហាងជាច្រើនទៀត និងបើកដំណើរការឆាប់ៗនេះ!

✨ Norea Picnic Park ដែលជាកន្លែងមើលទេសភាពទីក្រុងដ៏ពេញនិយម និង គយគន់មើលថ្ងៃលិចដ៏សែនមនោរម្យ ស្រាយរាល់ទុក្ខកង្វល់ទាំងឡាយ ហើយក៏មានកន្លែងជួបជុំ ដ៏មានអត្ថន័យនាពេលល្ងាច ជាមួយបរិយាកាសដ៏ស្រស់ស្រាយជាទីបំផុតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here