ដំណឹងល្អ!គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាពបាន៥១ភាគរយហើយ

0

ដោយៈ ចំណាន

    ភ្នំពេញៈ ជាវឌ្ឍនភាពដ៏ប្រសើរ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចសាងសង់បាន៥១ភាគរយហើយ គិតត្រឹមថ្ងៃទី២៨ តុលាកន្លងមកនេះ។

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ នេះ សម្រេចបាន ៥១%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នគំរោងនេះសម្រេចបាន ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម សម្រេចបាន១៤៨ ដើម២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន១០០%។

២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១%  រួមមានតួសរសរស្ពាន១២  សម្រេចបាន១០០% ។សរសរស្ពាន៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម។

៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ២៣ %  ៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន១,៧%។ និង៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤% ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង៤៧ ,៦២% នៃផែនការសាងសង់៤២ខែ  ដោយមិនមានការយឺតយ៉ាវ ជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។

ក្រុមការងារវាយតម្លៃខ្ពង់ ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here