តើតម្លៃហាងឆេងមាសមានអ្វីប្រែប្រួលសំខាន់ៗដូចម្តេចនៅព្រឹកថ្ងៃសុក្រនេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញនូវក្តីសង្ឃឹមថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតនៅកិច្ចប្រជុំគោលនយោបាយក្នុងខែធ្នូខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៥ភាគរយដល់៣៩៩១,៣៩ដុល្លារអាមេរិកក្នុងមួយអោន គិតត្រឹមម៉ោង១០:១៧នាទីព្រឹកថ្ងៃសុក្រនេះ បើប្រៀបធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣៩៧៧,៦៣ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃមាស U.S. gold futures បានងើបឡើង០,១៨ភាគរយដល់៣៩៩៨,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:១៧នាទីព្រឹកដូចគ្នា បើប្រៀបធៀបនឹងតម្លៃបិទការជួញដូរត្រឹម៣.៩៩១ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here