ដោយ: សហសេវិក
អន្តរជាតិ: គិតត្រឹមដើមឆ្នាំ២០២៦នេះ ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ានបានបង្ហាញសញ្ញាប្រកបដោយសុទិដ្ឋិនិយម ដោយសារទំនុកចិត្តរបស់បណ្តាវិនិយោគិន និងភាពប្រសើរឡើងនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។
សុទិដ្ឋិនិយមនេះកើតឡើង ស្របពេលអតិផរណាថយចុះ និងការថយចុះនៃភាពតានតឹងពាណិជ្ជកម្ម ដែលបានរួមចំណែកដល់ស្ថិរភាពនៃទស្សនវិស័យទីផ្សារអចលនទ្រព្យក្នុងតំបន់ ទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកម៉ាក្រូសេដ្ឋកិច្ចយ៉ាងណាក្តី។
ជារួម ទីផ្សារអចលនទ្រព្យបានបង្ហាញពីភាពធន់។ ប៉ុន្តែ ទោះជាយ៉ាងណា ទីផ្សារនៅគ្រប់ប្រទេសទាំងអស់មានកំណើនមិនស្មើគ្នា និងផ្នែកផ្សេងៗគ្នា។
-->
ប្រទេសវៀតណាមជាទីផ្សារអចលនទ្រព្យដ៏រឹងមាំបំផុតមួយនៅក្នុងតំបន់ ដែលនាំមុខដោយកំណើនឧស្សាហកម្ម និងលំនៅឋាន ដោយសារការវិនិយោគផ្ទាល់ពីបរទេស និងការធ្វើចំណាកស្រុកមកកាន់ទីក្រុង។

ប្រទេសសិង្ហបុរីនៅតែជាមជ្ឈមណ្ឌលស្នូលសម្រាប់វិនិយោគិន ខណៈតម្រូវការការិយាល័យលំដាប់ A និងអចលនទ្រព្យលំនៅដ្ឋានលំដាប់ខ្ពស់នៅតែមានស្ថិរភាព។ ប្រទេសហ្វីលីពីនក៏ប្រឈមមុខនឹងការថយចុះនៃតម្រូវការលំនៅឋានផងដែរ។
ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបង្ហាញពីទស្សនវិស័យកំណើនកម្រិតមធ្យម ដែលជំរុញដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងប្រើប្រាស់ចម្រុះ ខណៈកម្ពុជាសម្រេចបានកំណើនតម្លៃលំនៅឋានកម្រិតមធ្យម ដែលជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍។
នៅទូទាំងតំបន់ កត្តាទីតាំង ការតភ្ជាប់ និងការរៀបចំផែនការទីក្រុង មានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងការសម្រេចចិត្តលើការកំណត់តម្លៃ និងការវិនិយោគអចលនទ្រព្យ។
បណ្តាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពសេដ្ឋកិច្ចរឹងមាំ បន្តទាក់ទាញទាំងដើមទុនវិនិយោគពីបរទេស ខណៈតំបន់ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ប្រឈមមុខនឹងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យ៕ប្រភព: CBRE៕

