តើផ្ទះ និងខុនដូប៉ុន្មានម៉ឺនយូនីតដែលនៅសល់ក្នុងទីផ្សារកម្ពុជាគិតត្រឹមចុងឆ្នាំ២០២៦នេះ?

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ការសិក្សាបានបង្ហាញថា ផ្ទះ និងយូនីតខុនដូបាននៅសល់ក្នុងទីផ្សារ ឬលក់មិនចេញមានចំនួន៣៨,៧១៤យូនីត ដោយ សារការផ្គត់ផ្គង់លើសតម្រូវការ វិបត្តិសេដ្ឋកិច្ច និងកត្តាមួយចំនួនទៀត។

យោងតាមការសិក្សារបស់ស្ថាប័ន វាយតម្លៃសេដ្ឋកិច្ចអាស៊ានបូកបី(AMRO)បានបង្ហាញថា លំនៅដ្ឋាន និងខុនដូដែលបានផ្គត់ផ្គង់លើសតម្រូវការបានកើនដល់ជាង៣៨,៧០០យូនីត ស្របពេលខុនដូចំនួនជាង៦៣,០០០យូនីត បានផ្គត់ផ្គង់នៅក្នុងទីផ្សារគិតត្រឹមចុងឆ្នាំ២០២៥។

យ៉ាងណាមានការប៉ាន់ប្រមាណថា ចំនួនយូនីតខុនដូបានដាក់ចូលក្នុងទីផ្សារបានកើនដល់ប្រមាណ៨០,០០០យូនីត នៅដំណាច់ឆ្នាំ​២០២៦នេះ។

ស្ថាប័នវាយតម្លៃAMROបានឲ្យដឹងផងដែរថា ចំនួនលំនៅដ្ឋាន និងខុនដូនៅសល់ក្នុងទីផ្សារ ត្រូវការពេលចន្លោះពី៥ទៅ៧ឆ្នាំ ទើបទីផ្សារស្រូបយកអ្វីនៅសល់អស់។

ទិន្នន័យបានបង្ហាញផងដែរថា បើគិតពីចំនួនខុនដូដាច់ដោយឡែក គឺចំនួនខុនដូប្រមាណ២៥,០០០យូនីត បាននិងកំពុងផ្គត់ផ្គង់លើសតម្រូវការឬលក់មិនចេញ៕


ចែករំលែក