កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ស្របពេលមន្រ្តី ជម្រុញឲ្យប្រើប្រាស់កៅស៊ូក្នុងស្រុក

0

ដោយៈ ចំណាន

    ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើ​ញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការវិនិយោគកម្ពុជា សមា​គមអភិវឌ្ឍន៍កៅស៊ូកម្ពុជា តំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨ ដែលមានវត្តមាន នៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រា​យគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូ ក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្ត ដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។

បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ត ចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here