ដោយៈ និស្ស័យ
វៀតណាមៈ រដ្ឋាភិបាលវៀតណាមគ្រោងវិនិយោគលើបណ្តាញផ្លូវរថភ្លើងល្បឿនលឿន ប្រវែងប្រហែល ១.៥៤១ គីឡូម៉ែត្រនៅឆ្នាំ២០២៧ខាងមុខ។
គម្រោងនេះគ្រោងបោះទុនវិនិយោគ ប្រមាណ៦៧,៣៤ ពាន់លានដុល្លារអាមេរិក។
តាមព័ត៌មានច្បាស់ការណ៍បានបង្ហាញថា គំរោងនេះមានគោលដៅចាប់ផ្តើមការសាងសង់ (បញ្ចុះបឋមសិលា) នៅខែធ្នូ ឆ្នាំ ២០២៧។

ល្បឿនរថភ្លើងនេះ ដែលបានរចនា គឺអាចរត់ក្នុងល្នឿនរហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គម្រោងនេះអាចផ្លាស់ប្តូរការតភ្ជាប់ រវាងទីក្រុងហាណូយ តំបន់វៀតណាមកណ្តាល និងទីក្រុងហូជីមិញ។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ ២០២៧ គឺជាគោលដៅសម្រាប់ចាប់ផ្តើម ការសាងសង់ប៉ុណ្ណោះ មិនមែនជាពេលវេលាបញ្ចប់គម្រោងនោះទេ។
ផ្លូវរថភ្លើងល្បឿនលឿនខ្សែរត់ពីជើងទៅត្បូង នឹងតភ្ជាប់ទីក្រុងហាណូយ នៅភាគខាងជើងប្រទេសវៀតណាម ទៅកាន់ទីក្រុងហូជីមិញនៅភាគខាងត្បូងប្រទេសវៀតណាម ដោយឆ្លងកាត់ប្រទេសនេះពីជើងទៅត្បូង។
ការសាងសង់ត្រូវបានកំណត់ឱ្យចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២៧ និងបញ្ចប់គម្រោងគឺនៅឆ្នាំ ២០៣៥៕







