ខុនដូនៅកណ្តាលក្រុងតូក្យូមានតម្លៃរហូតដល់ជាង១លានដុល្លារ ក្នុង១យូនីត

0

ដោយៈ គង់ សូរិយា

    តូក្យូៈ អ្នកជំនាញបានលើកឡើងថា ការអភិវឌ្ឍន៍អចលនទ្រព្យ នៅទីក្រុងតូក្យូមានភាពសកម្ម ប៉ុន្តែមានភាពប្រណីតច្រើនជាង បរិមា​ណតិចជាង។

ដោយសារដីមានតម្លៃខ្ពស់ មិនមានដីទំនេរ តម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូមានតម្លៃខ្ពស់ ដោយទីក្រុងដែលមាន២៣សង្កាត់នេះ ខុនដូមានតម្លៃ១.៣លានយ៉េន ទៅ១.៧លានយ៉េន ក្នុងមួយម៉ែត្រការ៉េ

  • សង្កាត់ស្នូលសំខាន់ៗ (មីណាតូ ស៊ីប៊ូយ៉ា ជាដើម)។

ខុនដូមួយយូនីត ដែលមានទំហំ៧០ម៉ែត្រការ៉េ នៅកណ្តាលទីក្រុងតូក្យូ មានតម្លៃប្រហែល៧០០,០០០ដុល្លារ។ ពិសេសខុនដូប្រ​ណីតទំហំ១០០ម៉ែត្រការ៉េ មានតម្លៃប្រមាណ១.១លានដុល្លារ។

ទិន្នន័យនេះ បង្ហាញពីភាពលំអៀងនៃភាពប្រណីតថ្លៃខ្លាំង ដោយការលក់បន្ត (ខុនដូមួយទឹក) នៅតែកើនឡើង ដោយសារតែតម្រូវការខ្ពស់។

ហេតុអ្វីខុនដូនៅទីក្រុង ដែលមានមនុស្សប្រមាណ៣០លាននាក់រស់នៅនេះ មានតម្លៃខ្ពស់ខ្លាំង ទិន្នន័យបានបង្ហាញថា កង្វះដីធ្លី (កត្តាធំបំផុត) ការកើនឡើងថ្លៃដើមសំណង់ កង្វះកម្លាំងពលកម្ម ថ្លៃសម្ភារៈសំណង់ខ្ពស់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here