ដោយៈ គង់ សូរិយា
កណ្តាលៈ អភិវឌ្ឍន៍័ឡើងដោយឈរលើគុណតម្លៃ ជាជាងបញ្ហាទីផ្សារគំរោងដីឡូត៍ខ្នាតវីឡា ទំហំរហូតដល់៣០ហិកតា បាននិងកំពុងចាប់ផ្តើមបើកដំណើរការលក់ នៅភាគខាងត្បូងរាជធានីភ្នំពេញហើយ។
គំរោងនេះមានឈ្មោះ Victoria Parkland មានទីតាំងស្ថិតនៅខាងត្បូងរង្វង់មូលតាខ្មៅ ប្រមាណ៣គីឡូម៉ែត្រ ដែលមានក្បាលដីជាប់ផ្លូវកៅស៊ូ និងកន្ទុយដីជាប់មហាវិថីស៊ី ជីនពីង។
លោកបណ្ឌិតតេង រិទ្ធី អ្នកអភិវឌ្ឍន៍គំរោង Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា គំរោងនេះបានចាក់ដីបំពេញរួចរាល់ហើយ ជាមួយនឹងការចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមេទំហំ២៥ម៉ែត្រ និងផ្លូវកណ្តាលគំរោងទំហំ១៥ម៉ែត្រ។ គំរោងនេះ មានការពុះដីទំហំ២០ គុណនឹង៣០ម៉ែត្រ ជាខ្នាតឡូត៍វីឡា ដែលជាការលើកកំពស់គុណតម្លៃនៃការអភិវឌ្ឍ។

លោកបន្តថា “យើងផ្តោតលើការអភិវឌ្ឍ ដែលឈរលើគុណតម្លៃ ជាជាងនិយាយពីតម្លៃ ឬគ្រាន់តែពុះឡូត៍ចោល ហើយលក់ជូនអតិថិជន”។ លោកបន្ថែមថា “ជាមួយនឹងការគិតគូពីហេដ្ឋារចនាសម្ព័ន្ធ យើងក៏បាន និងកំពុងគិតដល់ការអភិវឌ្ឍដោយចីរភាព ជាមួយការផ្សារភ្ជាប់បរិស្ថានបៃតង ដែលផ្តល់ផាសុខភាពក្នុងការរស់នៅដល់អតិថិជន។
លោកបណ្ឌិតតេង រិទ្ធីបានបន្តទៀតថា លើសពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងរៀបចំ ផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែន សម្រាប់អតិថិជនផងដែរ ដោយអតិថិជនអាចបង់រំលស់ ឬបង់ផ្តាច់ ឬខ្ចីឥណទានជាមួយធនាគារជាដៃគូរបស់យើង ដែលជួយសម្រួលដល់ការផ្តល់ឥណទាន”។
អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមទូរស័ព្ទ ឬតេឡេក្រាម មកកាន់លេខ០៨៦ ៤៨ ៥៥ ៦៦ , ០១១ ៧៥៨ ៤៥៦៕







