ដោយៈ ចំណាន
ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបាននិងកំពុងសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលនាំក្រុមហ៊ុនរបស់ខ្លួនចូលក្នុងផ្សារហ៊ុនកម្ពុជា។
បុរីវិមានសំណាង ដែលផ្តោតលើអភិជន បាននិងកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតប្រវត្តិសាស្រ្តថ្មី ក្នុងផ្សារហ៊ុនកម្ពុជា ព្រោះនេះ ជាលើកទី១ហើយ ដែលអ្នកអភិវឌ្ឈន៍បុរីបាននាំក្រុមហ៊ុន ចូលបោះផ្សាយលក់មូលបត្រ និងប័ណ្ណបំណុល។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី ០១ មេសា ២០២៦ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) រួមដំណើរដោយលោក ពៅ សូវណ្ណារិទ្ធិ នាយកប្រតិបត្តិ ក្រុមហ៊ុនធានាទិញមូលបត្រ Campu Securities Plc បានជួបសម្តែងការគួរសម ពិភាក្សារការងារ និងស្នើសុំការណែនាំ ពី ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។

ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាបានពិភាក្សាពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក ហើយពួកយើងមានឆន្ទះរួមគ្នា ក្នុងការនាំទីផ្សារមូលធនកម្ពុជា (Cambodian Capital Markets) ទៅកាន់កំរិតមួយខ្ពស់ជាងនេះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបពីផែនការសាងសង់បុរី ខុនដូ ចំនួន១០ម៉ឺនយូនីតក្នុងរយៈពេល៣០ឆ្នាំ នៅតាមបណ្តាខេត្តនានាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋចម្រុះ ដូចជា មន្ទីរពេទ្យ ផ្សារសាលារៀនជាដើម៕







